ជាតិ
វីដេអូ
របរថតរូបទេសចរនៅកំពង់ភ្លុក ជួយយុវតី ធីតា,សិលា និងណារី ឱ្យផុតពីភាពក្រីក្រ
31, Mar 2024 , 8:19 pm        
រូបភាព
សៀមរាប៖ រូបថតភ្ញៀវទេសចរអមដោយទេសភាពកំពង់ភ្លុកលើផ្ទាំងឈើតូចល្មម ត្រូវបានក្រុមអ្នកថតរូបដាក់លក់ នៅតំបន់កំពង់ភ្លុក។ រូបថតភ្ញៀវទេសចរទាំងនេះ មានតម្លៃ ១ម៉ឺនរៀល។ នៅពេលភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់កំពង់ភ្លុក លោកអ្នក នឹងឃើញក្រុមយុវតីឈរថតរូប ដោយស្រែកប្រាប់ទេសចរថា៖«បងញញឹមមួយៗ»។ បើតាមយុវតី ធីតា, សិលា និងណារី របរថតរូបដាក់លើផ្ទាំងឈើនេះ បានជួយដល់ជីវភាពរបស់ពួកគេឱ្យធូរធា។


 
ក្រោយពីជិះទូក ឬគយគន់សម្រស់ធម្មជាតិនៅផ្ទៃបឹងទន្លេសាបរួចហើយ ភ្ញៀវទេសចរនឹងឃើញរូបថតរបស់ខ្លួននៅលើផ្ទាំងឈើមួយ អមដោយទេសចរកំពង់ភ្លុក។ យុវតី ធីតា, សិលា និងណារី ជាអ្នកថតរូបនៅតំបន់កំពង់ភ្លុក ដែលស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ 
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 

 

បើតាមយុវតីទាំងបីរូបនេះ មុនពេលថតរូបពួកគេ តែងតែសុំការអនុញ្ញាតិពីភ្ញៀវទេសចរ។ យុវតីទាំងនេះ បន្តថា ភ្ញៀវខ្លះក៏យករូប ដើម្បីទុកជាអនុស្សាវរីយ ឯខ្លះទៀត មិនយកក៏មាន។ តាមរយៈរបរថតរូបដាក់លើផ្ទាំងឈើនេះ បានជួយដល់ជីវភាពរបស់ពួកគេ៕
 
 

Tag:
 កំពង់ភ្លុក
© រក្សាសិទ្ធិដោយ thmeythmey.com