ជាតិ
ជិះទូកលេងតាមដងស្ទឹង និង​ទស្សនាផ្សារបណ្តែតទឹក នឹង​មាន​ក្នុង​​«សៀមរាបសង្ក្រាន្ត»
05, Apr 2024 , 8:59 am        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នឹង​រៀបចំព្រឹត្តិការណ៍​​​«សៀមរាបសង្ក្រាន្ត» ដើម្បី​អប​អរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។​ ​​«សៀមរាបសង្ក្រាន្ត» រៀបចំរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា នៅសួនច្បារព្រះរាជដំណាក់ និងនៅសងខាងដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត រហូតដល់ស្ពានវត្តដំណាក់។



ដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ និង​ការ​ផ្តល់ឱកាសដល់​ពលរដ្ឋ រួម​ទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាល​ខេត្ត​សៀមរាប ប្រកាស​រៀបចំ​ព្រឹត្តិការណ៍​«សៀមរាបសង្ក្រាន្ត»។ ការ​រៀបចំ​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ឱ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​ ស្របតាមយុទ្ធនាការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ «ឆ្នាំទស្សនាសៀមរាប ២០២៤»។
 
ព្រឹត្តិការណ៍​«សៀមរាបសង្ក្រាន្ត» ត្រូវ​បាន​រៀបចំ​ដោយ​រដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។ ក្នុងព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើន រួមមាន ការលេងល្បែងប្រជាប្រិយខ្មែរ ការជិះទូកលេងតាមដងស្ទឹង ការវាយកូនហ្គោលសៀមរាបសង្ក្រាន្ត ការពិព័រណ៍ម្ហូបអាហារ ការទស្សនាផ្សារបណ្តែតទឹក និងការប្រគំតន្ត្រីនាពេលរាត្រីផងដែរ៕ 
 
អត្ថបទទាក់ទង
 
 

Tag:
 សៀមរាបសង្ក្រាន្ត
  សៀមរាប
  ចូលឆ្នាំ​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com