ជាតិ
សង្គមជាតិ
ក្រុមការងារ​នឹង​បន្ត​ការពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​ថ្ងៃស្អែក
22, Feb 2015 , 8:40 pm        
រូបភាព
ភ្នំពេញ៖ ក្រុមការងារ​បច្ចេកទេស​នឹង​បន្ត​ការពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នៅ​ថ្ងៃស្អែក​នៅ​ទីស្តីការក្រសួង​ព័ត៌មាន​ចាប់ពី​ម៉ោង៩កន្លះ​ព្រឹក។ មន្ត្រី​ពី​ក្រសួង​ព័ត៌មាន ពី​អង្គការ យូណេស្កូ ពី​ដេ​បា​តឺ​ម៉​ង​ប្រព័ន្ធ​ផ្សព្វផ្សាយ ពី​ក្លិប​អ្នកកាសែត​កម្ពុជា និង​ពី​អង្គការ​ដទៃទៀត នឹងត្រូវ​ចូលរួម​ពិភាក្សា​បន្ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត​មាន។ សេចក្តីព្រាងច្បាប់​នេះ មាន​គោលដៅ នាពេល​អនាគត អនុញ្ញាតអោយ​ប្រជាពលរដ្ឋ​ទាំងឡាយ​អាច​ទទួលបាន​ព័ត៌មាន​ពី​មន្ត្រី​អាជ្ញាធរ​នៅក្នុង​តំបន់​របស់​ពួកគេ។ និយាយ​បែប​ផ្សេង មានន័យថា មន្ត្រី​មិនអាច និង​មិនត្រូវ​លាក់បាំង​ព័ត៌មាន​ទាំងឡាយណា​ដែលជា​ប្រយោជន៍​របស់​សាធារណជន​នោះទេ។ រាល់​ការ​លាក់បាំង​ព័ត៌មាន​ដែល​ត្រូវ​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ មន្ត្រី​អាច​នឹង​ត្រូវមាន​ទោសទណ្ឌ​រដ្ឋបាល៕





© រក្សាសិទ្ធិដោយ thmeythmey.com