ជាតិ
ពីនេះ ពីនោះ
មេដឹកនាំ​ដែល​ក្បត់ពាក្យសន្យា បាត់បង់​តម្លៃ​ខ្លួនឯង!
07, Mar 2015 , 10:30 am        
រូបភាព
មិន​ថា មេដឹកនាំ​កូនចៅ​ម្នាក់ ឬ​មេដឹកនាំ​ក្រុមហ៊ុន​បុគ្គលិក​រាប់ពាន់នាក់ ឬ​មេដឹកនាំ​គណបក្សនយោបាយ​ដែលមាន​សមាជិក​រាប់​លា​ន​នាក់​នោះទេ ត្រូវតែ​គោរព​ពាក្យសន្យា​របស់ខ្លួន។



គ្រាន់តែ​និយាយ តែ​មិន​ធ្វើ បាត់បង់​តម្លៃ​ខ្លួនឯង។ ថា​ហើយ ធ្វើ​មិនបាន បាត់បង់​តម្លៃ​ខ្លួនឯង។ និយាយ​ច្រើន ធ្វើ​តិច បាត់បង់​តម្លៃ​ខ្លួនឯង។ ចេះតែ​ថា មិនចេះ​ធ្វើ បាត់បង់​តម្លៃ​ខ្លួនឯង។ ចេះតែ​លើក​គម្រោង តែ​មិនដែល​តាមដាន​គម្រោង បាត់បង់​តម្លៃ​ខ្លួនឯង។

សរុបសេចក្តី​មកវិញ មេដឹកនាំ ដែល​គ្មាន​ការសម្រេចចិត្ត​ច្បាស់លាស់ រារែក គិត​ប្រយោជន៍​ខ្លួនឯង​ធំ​ជាង​ប្រយោជន៍​រួម ក្បត់ពាក្យសន្យា​ខ្លួនឯង គឺជា​មេដឹកនាំ​ដែល​ឈានទៅ​បាត់បង់​តម្លៃ​ខ្លួនឯង និង​នៅ​ទីបញ្ចប់​ឈានទៅរក​ភាពបរាជ័យ។



ដើម្បី​រក្សា​តម្លៃ មេដឹកនាំ​ត្រូវ៖
ទី១ និយាយ​អ្វី ធ្វើ​ហ្នឹង
ទី២ កុំ​សម្រេចចិត្ត​តាម​អារម្មណ៍ តែ​ត្រូវ​សម្រេចចិត្ត​តាម​គោលការណ៍
ទី៣ គិត​ប្រយោជន៍​ក្រុម ឬ​ប្រយោជន៍​រួម​ជាង​ប្រយោជន៍​ខ្លួនឯង
ទី៤ ត្រូវមាន​ចិត្ត​ទូលាយ ឬ​លះបង់​ជាង​កូនចៅ ទាំង​ថវិកា ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត
ទី៥ ត្រូវ​ចៀសវាង ការសន្យា​ខ្យល់    



© រក្សាសិទ្ធិដោយ thmeythmey.com