ជាតិ
ពីនេះ ពីនោះ
កំណែទម្រង់​របស់​រដ្ឋា​ភិ​បាល​ជោគជ័យ​ទាមទារ​អោយមាន​មន្ត្រី​មាន​សមត្ថភាព​គ្រប់គ្រាន់!
03, Mar 2015 , 9:58 am        
រូបភាព
 
ប្រសិនបើ​គេ​និយាយ​ពី​ការអភិវឌ្ឍន៍ គេ​ចាំបាច់​ត្រូវតែ​និយាយ​ពី​ធនធាន​គុណភាព​មនុស្ស​ជាមុនសិន មិន​ថា ការ​ការអភិវឌ្ឍន៍​គ្រួសារ សហគមន៍ ឬ​ប្រទេស​នោះទេ។ សមាជិកគ្រួសារ​ខ្វះ​ចំណេះ សហគមន៍ ឬ​ប្រទេស​ខ្វះ​ធនធានមនុស្ស​ដែលមាន​ចំណេះដឹង​ពិតប្រាកដ កុំ​និយាយ​ពី​ការអភិវឌ្ឍន៍​លឿន​អោយសោះ ជាពិសេស ក្នុងសម័យ​កាលដែល​ម​នុស្ស​ម្នាក់​ត្រូវតែ​ធ្វើការ៥មុខ គឺ​មិនមែន​មនុស្ស៥នាក់​ធ្វើការ​មួយ​មុខ​ដូច​កាលពីមុន​ទៀតឡើយ។



ងាក​មក​មើល​មន្ត្រីរាជការ​ខ្មែរ​វិញ មាន​ហើយ​អ្នកមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បំពេញ​កិច្ចការរដ្ឋ។ ប៉ុន្តែ មន្ត្រី​មួយ​ភាគ​ធំ​ខ្វះ​ចំណេះដឹង​ទូទៅ ខ្វះ​ចំណេះដឹង​ជំនាញ​មិនអាច​បំពេញការងារ​រ​ដ្ឋ​បាន​ប្រសើរ​ឡើយ។ នេះ​គឺជា​ការ​ប្រឈម​នៃ​នាពេល​សព្វថ្ងៃនេះ។ ប្រសិនបើ​មន្ត្រី​ភាគច្រើន​នៅតែ​ខ្វះ​ចំណេះ កំណែ​ង​ទម្រង់​របស់​រាជរដ្ឋាភិបាល ឬ​ការអភិវឌ្ឍន៍​ប្រទេស​វា​ពិតជា​ស្ថិតនៅ​លើផ្លូវ​មួយ​ដ៏​លំបាក​ហើយ។ ចំនួន​មន្ត្រី​ក្នុង​ក្រសួងនីមួយៗមាន​ច្រើន តែ​មន្ត្រី​ចេះ​ធ្វើការ​មាន ក្នុង​ចន្លោះ​ពី២០ទៅ៣០% ដូច្នេះ ដំណើរការ​របស់​ស្ថាប័ន​ពិតជា​ជួប​ឧបសគ្គ​ហើយ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជា​បណ្តោះអាសន្ន​សិន រដ្ឋាភិបាល ជាពិសេស ក្រសួងនីមួយៗត្រូវបង្កើត​វគ្គ​បណ្តុះបណ្តាល​ផ្ទៃក្នុង​ដើម្បី​បង្រៀន​មន្ត្រី​ដែល​ខ្វះ​សមត្ថភាព។ វិធានការ​ជា​បន្ទាប់ រដ្ឋាភិបាល​ត្រូវ​ជ្រើសរើស តាមរយៈ ការប្រឡង តែ​មន្ត្រី​ណា​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បំពេញការងារ​រដ្ឋ​តែប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com