ពីនេះ ពីនោះ
និស្សិត​ចេញពី​សាលា​ប្រាថ្នា​ចង់​ធ្វើជា​មន្ត្រី​ដើម្បី​ផលប្រយោជន៍!
12, Mar 2015 , 8:59 am        
រូបភាព

 
និស្សិត​មួយចំនួន ក្រោយពី​បញ្ចប់​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​រួច ប្រាថ្នា​ចង់​ក្លាយខ្លួន​ទៅជា​មន្ត្រីរាជការ​ដើម្បី​ជួយ​បម្រើ​ជាតិ។ ប៉ុន្តែ​និស្សិត​មួយចំនួន​ផ្សេងទៀត ចង់​ក្លាយខ្លួន​ទៅជា​មន្ត្រីរាជការ​ដើម្បី​ទទួលបាន​តំណែង​ខ្ពស់ និង​បន្ទាប់មកទៀត ទទួលបាន​លាភសក្ការៈ។



ទស្សនៈ​បានកើត​ឡើង​នៅក្នុង​អារម្មណ៍​យុវជន​ក្មេងជំនាន់ក្រោយ ក៏​ព្រោះតែ ពួកគេ​បាន​សំឡឹង​ឃើញ​មនុស្ស​ជំនាន់​មុន​មួយចំនួន​ដែល​ធ្វើជា​មន្ត្រីរាជការ ទទួលបាន​លាភសក្ការៈ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់។

តើ​ការចង់​ក្លាយខ្លួនជា​មន្ត្រីរាជការ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ជា​គំនិត​ខុសឆ្គង ឬ​យ៉ាងដូចម្តេច?
យោងតាម​វចនានុក្រម​សម្តេច​ស​ង្ឈ​ជួន​ណាត មន្ត្រី មានន័យថា អ្នកមាន​គំនិត ពួក​អ្នកមាន​សេចក្តី​ដឹង​រាក់​ជ្រៅ ឬ​អ្នក​ប្រឹក្សា​ការ​ផែនដី។ល។ រីឯ ពាក្យ​ថា រាជការ វិញ មានន័យថា ការងារ ឬ​កិច្ច​ការដែល​ត្រូវធ្វើ​បម្រើ​រាជា ឬ​ប្រទេសជាតិ។

ដូច្នេះ សរុបសេចក្តី​មក មន្ត្រីរាជការ មានន័យថា ក្រុម​អ្នកចេះដឹង​ដែល​ត្រូវធ្វើ​ការបម្រើ​រាជា បម្រើ​ជាតិ និង​បម្រើ​ប្រជាពលរដ្ឋ ពោល គឺ​គ្មាន​អត្ថន័យ​ថា មន្ត្រីរាជការ ត្រូវ​កេងប្រវ័ញ្ច​ទ្រព្យ​ពីរ​ដ្ឋ​នោះឡើយ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com