ពីនេះ ពីនោះ
លោក ឈាង វុ​ន មាន​សិទ្ធិ​ដេញ​តំណាងរាស្ត្រ និង​អ្នកកាសែត​ចេញពី​ទីលាន​សភា មិន​យល់…?
03, Jul 2015 , 11:01 am        
រូបភាព
កាលពី​ថ្ងៃទី១ ខែកក្កដា​កន្លងមក លោក ឈាង វុ​ន តំណាងរាស្ត្រ​មកពី​គណបក្ស ប្រជាជន​កម្ពុជា​បាន​បណ្តេញ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុមអ្នកកាសែត​មិនអោយ​ផ្តល់​បទសម្ភាសន៍​នៅក្នុង​ទីធ្លា​មន្ទី​រដ្ឋសភា​ដោយ​សំអាងថា បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា មិន​អនុញ្ញាត។



តាម​ធម្មតា អ្នកកាសែត​មាន​តួនាទី តាមច្បាប់​ស្តីពី​របប​សារព័ត៌មាន អាចបំពេញ​កិច្ចការ​របស់ខ្លួន​បាន​នៅតាម​ទីលាន​ស្ថាប័ន​របស់​រដ្ឋ ពោល គឺ​មិន​ចូលទៅក្នុង​បន្ទប់​របស់​មន្ត្រី​នៃ ស្ថាប័ន​នោះ។ បើ​និយាយ​ពី​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​វិញ ប្រជាពលរដ្ឋ រួមទាំង​ក្រុមអ្នកកាសែត មាន​សិទ្ធិ​ស្នើសុំ​ព័ត៌មាន​ជា​ផ្លូវការ​ពី​ស្ថាប័ន​របស់​រដ្ឋ រួមទាំង​រដ្ឋសភា ផងដែរ។

នៅក្នុង​សេចក្តីព្រាងច្បាប់​ថ្មី​នេះ មន្ត្រី​ដែល​ព្យាយាម​លាក់បាំង​ព័ត៌មាន​ដែល​មិនត្រូវ​លាក់បាំង​អាចមាន​ទោស។ នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រាមួយ​ចំនួន​បាន​ធានា​នូវ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​គ្រប់រូប។ ម្យ៉ាងទៀត មន្ទី​រដ្ឋសភា គឺជា​ទីតាំង​តស៊ូ​មតិ​តំណាងអោយ​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ។

សរុបសេចក្តី​មកវិញ បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋ​សភា​មិនអាច​មានអំណាច​គ្របដ​ណ្ត​ប់​ច្បាប់ ដែល​បាន​រៀបរាប់​ខាងលើនេះ​ទេ។ ប្រសិនបើ​មិនអាច​គ្របដណ្តប់បាន ចុះ​ហេតុអ្វី​បានជា​តំណាងរាស្ត្រ លោក ឈាង វុ​ន អាច​បណ្តេញ​តំណាងរាស្ត្រ និង​អ្នកកាសែត​មិនអោយ ផ្តល់​បទសម្ភាសន៍​នៅក្នុង​ទីលាន​មន្ទី​រដ្ឋសភា? មិន​យល់…?


© រក្សាសិទ្ធិដោយ thmeythmey.com