ជាតិ
ពីនេះ ពីនោះ
កំណែទម្រង់​វិស័យ​អប់រំ​ធ្វើឡើង​លឿន​ខុស​ប​ច្ចេស​ទេស​មែនឬ?
30, Jul 2015 , 8:39 am        
រូបភាព
 
ចាប់តាំងពី​ការឡើង​កាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​របស់លោក ហង់ ជួនណា​រ៉ុ​ន មក មតិសាធារណៈ​អបអរសាទរ​ផង និង​រិះគន់​ផង។ ប៉ុន្តែ ទោះបីជា​យ៉ាងណាក៏ដោយ​ក៏ មតិ​សាទរ​ទំនង​ជាមាន​ទម្ងន់​ធ្ងន់​ជាង​មតិ​រិះគន់​ដែរ។ អបអរសាទរ​ពីព្រោះថា លោក​រដ្ឋមន្ត្រី​ថ្មី​បានប្រកាស​កែទម្រង់​ការប្រឡង​បាក់​ឌុប​ស៊ីជម្រៅ​ដោយ​ហាម​ដាច់ខាត​មិន​អោយមាន​អំពើពុករលួយ​នៅពេល​ប្រឡង​តែម្តង។



កាលពី​ឆ្នាំមុន វិធានការ​របស់លោក​រដ្ឋមន្ត្រី​បានធ្វើ​ឡើង​ប្រកបដោយ​ជោគជ័យ ហើយ​លោក​ត្រៀម​នឹង​បន្ត​វិធានការ​ដដែល​សម្រាប់​ឆ្នាំ២០១៥នេះ​ទៀត។ វិធានការ​នេះ ពិតជា​ល្អ​មែនទែន។ ប៉ុន្តែ​អ្នកជំនាញ​មួយចំនួន​បាន​រិះគន់ថា លោក​រដ្ឋមន្ត្រី​មិនគួរ​រឹតបន្តឹង​តែ​ពេល​ប្រឡង​នោះទេ ពោលគឺ​លោក​ត្រូវ​កែ​ទម្រ​ង​ជា​កញ្ចប់​ទើប​ទទួលជោគជ័យ មានន័យថា លោក​រដ្ឋមន្ត្រី​គួរ​ពិនិត្យឡើងវិញ​ប្រព័ន្ធ​អប់រំ​ទាំងមូល (ប្រសិទ្ធិភាព​នៃ​ការបង្រៀន​របស់លោក​គ្រូ​អ្នកគ្រូ និង​ទម្លាប់​រៀន​របស់​កូនសិស្ស​ទូទៅ)។

ប្រសិនបើ​ការបង្រៀន​របស់​គ្រូ​នៅ​ខ្ជីខ្ជា មិន​យកចិត្តទុកដាក់ មក​បង្រៀន​យឺត ចេញពី​បង្រៀន​ទៅវិញ​មុន​ម៉ោង គ្រូបង្រៀន​ជាប់រវល់​ទៅធ្វើ​ជំនួញ​ផ្សេង គ្មាន​ពេលធ្វើ​ប្រ៉េ​បង្រៀន​កូនសិស្ស​អោយ​ហ្មត់ចត់ រីឯ​កូនសិស្ស​វិញ មក​រៀន​មួយថ្ងៃ ឈប់​មួយថ្ងៃ, អោយ​លុយ​គ្រូ​ដើម្បី​អាច​ឈប់​បាន​ដោយ​សេរី ពេលនោះ ការ​រឹតបន្តឹង​តែ​ពេល​ប្រឡង​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ កំណែទម្រង់​ដែលមាន​ប្រសិទ្ធិភាព​បំផុត គឺ​កំណែទម្រង់​គ្រូបង្រៀន, កូនសិស្ស និង​ប្រព័ន្ធ​អប់រំ​ទាំងមូល​ចាប់តាំងពី​ដើមទី រហូតដល់​ថ្ងៃ​ប្រឡង​តែម្តង ពោលគឺ​ចៀសវាង​កំណែទម្រង់​តាមរបៀប​ដាក់រទេះ​នៅមុខ​គោ​អោយធ្វើ​ដំណើរ​ទៅមុខ៕


Tag:
 អប់រំ សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com