ជាតិ
សេដ្ឋកិច្ច
ខ្សែក្រវ៉ាត់​ធ្វើ​ពី​ឈើ​ក្រញូង​កំពុង​ត្រូវប៉ាន់
26, Sep 2015 , 5:19 pm        
រូបភាព
 
ភ្នំពេញ៖ ខ្សែក្រវ៉ាត់​ធ្វើ​ពី​ឈើ​ក្រញូង​កំពុង​ត្រូវប៉ាន់។ មិនមែន​តែ​ឈើ​ក្រញូង​ទេ​ដែល​ត្រូវបាន​គេ​យកមក​ច្នៃ​ធ្វើជា​ខ្សែក្រវ៉ាត់​នោះ តាមពិត ឈើ​បេង នាងនួន ក៏ត្រូវ​បាន​គេ​យកមក​ច្នៃ​ធ្វើជា​ខ្សែក្រវ៉ាត់​ដែរ។

 
កាលពី​ដើមឡើយ គេ​ធ្លាប់​លឺ​តែ​គេ​ផលិត​ខ្សែក្រវ៉ាត់​ពី​ជ័រ ពី​ស្បែក​ក្រពើ។ល។ តែ​នៅពេល​បច្ចុប្បន្ននេះ ជាង​ឆ្លាក់​ឈើ​នៅក្នុង​ប្រទេស​កម្ពុ​ជាមួយ​ចំនួន​បាន​ឲ្យ​ដឹងថា ខ្សែរ​ក្រវ៉ាត់​ធ្វើ​ពី​ឈើប្រណិត​កំពុង​ត្រូវប៉ាន់​ខ្លាំង​មែនទែន ជាពិសេស ឈើ​ក្រញូង​តែម្តង។ 
ជាងឈើ​នៅ​ម្តុំ​តំបន់​បឹងត្របែក​នៅ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ដោយ​លាក់​អត្តសញ្ញាណ​ថា កម្លាំង​ពលកម្ម​សម្រាប់​ការកែច្នៃ​ខ្សែក្រវ៉ាត់​ឈើ គឺមាន​តម្លៃ១៥ដុល្លារ។ ថ្លៃ​ប៉ា​ញ់​ថ្នាំ​បូ​លា គឺ២ដុល្លារ​កន្លះ ដូច្នេះ សរុប​ទាំងអស់ សេវាកម្ម​កម្លាំង​ពលកម្ម មានតម្លៃ​ជិត២០ដុល្លារ។ នេះ​គេ​នៅ​មិនទាន់​គិតពី​តម្លៃ​ឈើ​នៅឡើយ​ទេ។ 
 
ជាងឈើ​បាន​ប្រាប់​ឲ្យ​ដឹងថា ខ្សែ​ក្រ​វ៉ាត​ក្រញូង​មួយ​ត្រូវបាន​គេ​លក់​ចេញ​ទៅលើ​ទីផ្សារ​ក្នុងតម្លៃ​ជាង១០០ដុល្លារ​អាមេរិក។ ខ្សែក្រវ៉ាត់​ធ្វើ​ពី​ឈើ​បេង និង​នាងនួន មានតម្លៃ​ថោក​ជាងឈើ​ក្រញូង​ពី២០ទៅ៣០ដុល្លារ។ ជាងឈើ​ដដែល​បាន​ឲ្យ​ដឹងថា ឈើ​ក្រញូង​ដែល​កែច្នៃ​នេះ គឺជា​កំទេច​ឈើ​ក្រញូង​តូចតាច ពោលគឺ​មិនមែន​ឈើ​ក្រញូង​ដុំធំៗនោះទេ។ ឈើ​ក្រញូង​ដុំធំៗ លែងមាន​នៅក្នុង​ប្រទេស​កម្ពុជា​ទៀតហើយ។ ឈើប្រណិត​កម្ពុជា​មួយចំនួន​ធំ​ត្រូវបាន​គេ​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​យ៉ាងច្រើន​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com