ពីនេះ ពីនោះ
ម្ចាស់ក្រុមហ៊ុនខ្លាចបុគ្គលិកប្រភេទទី៣
×
នៅក្នុងគ្រប់ក្រុមហ៊ុនទាំងអស់នៅលើពិភពលោកនេះ វាតែងតែមានបុគ្គលិកបីប្រភេទ។ ប្រភេទទី១ គឺជាបុគ្គលិកដែលធ្វើការហួសផែនការ មានន័យថា ម្ចាស់ក្រុមហ៊ុនតម្រូវឲ្យធ្វើត្រឹមតែគោលការណ៍កំណត់ឲ្យ តែបុគ្គលិកប្រភេទទី១នេះ ជាបុគ្គលមានចិត្ត មានឆន្ទៈ ក៏ធ្វើការហួសផែនការដោយមិនស្តាយកម្លាំងកាយ និងកម្លាំងចិត្ត។
បុគ្គលិកប្រភេទទី២ គឺធ្វើការត្រឹមតែផែនការដាក់ឲ្យ ពោល គឺធ្វើការត្រឹមតែចំនួនប្រាក់ខែប៉ុណ្ណោះ។
បុគ្គលិកប្រភេទទី៣ គឺធ្វើការក្រោមផែនការ។ ធ្វើការខ្ជីខ្ជា មិនខ្វល់ពីការខាត ឬចំណេញរបស់ក្រុមហ៊ុនឡើយ។ ផលិតភាពរបស់បុគ្គលិកប្រភេទចុងក្រោយនេះ មានចំនួនតិចជាងប្រាក់ខែដែលម្ចាស់ក្រុមហ៊ុនប្រគល់ឲ្យ។
សូមបញ្ជាក់ថា រាល់ថៅកែទាំងឡាយភ័យខ្លាចនឹងជួបបុគ្គលិកប្រភេទទី៣នេះណាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com