កំណាព្យ
ពីនេះ ពីនោះ
សូម​ប្រឹង​អាន​ឲ្យ​បាន​ដូច​លេង Facebook !
09, Jul 2022 , 9:29 am        
រូបភាព
ដោយ:
​កំណាព្យ​បទ ពាក្យ​៧



-​អំ​ណាន នាំ​បានជា​ប្រាជ្ញា​    ​               ​អំ​ណាន ចាស់​ថា​ផ្តល់​គំនិត​
​អំ​ណាន ប្រាប់ផ្លូវ​នៅ​ឆ្ងាយ​ជិត​             ​អំ​ណាន ជា​មិត្ត​ដ៏​ស្មោះសរ​។​

-​អំ​ណាន រាប់អាន​មិន​រើសអើង​           ​អំ​ណាន នាំ​ថ្កើងថ្កាន​បវរ​
​អំ​ណាន នាំ​ដឹង​អាក្រក់​ល្អ​    ​              ​អំ​ណាន ជួយ​ត​ស្ពានមេត្រី​។​

-​អំ​ណាន នាំ​ឲ្យ​រីកចម្រើន​    ​                ​អំ​ណាន បង្កើន​យោង​រាសី​
​អំ​ណាន ជួយ​ស្ទូច​ជន​ប្រុស​ស្រី​          ​អំ​ណាន ចំណី​ប៉ូវ​ខួរក្បាល​។​

-​អំ​ណាន ជា​ទុន​នៃ​ចំណេះ​    ​          ​ជា​ថ្នាំ​ពិសេស​អាច​ព្យាបាល​
​រោគ​ខ្វាក់​ល្ងិតល្ងង់​ជង់​ចិត្ត​ស្រាល​       ​អំ​ណាន ជួយ​ក្រាល​គ្រឹះ​ឧ​ត្ត​ម​។​

-​ច្នេះ​ជន​ប្រុស​ស្រី​ចាំ​អី​ទៀត​       ​    ​ម្តេច​មិន​លៃ​ឆ្លៀតពេល​ស័ក្តិសម​
​ចាប់​សៀវភៅអាន​ឈប់​សម្ងំ​    ​      ​ប្រឹង​ឲ្យ​ដូច​ខំ​លេង​Facebook ៕

Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com