ពីនេះ ពីនោះ
ស្វាមី​ស្ទាវ​
09, Aug 2016 , 2:27 pm        
រូបភាព
ដោយ:
​កំណាព្យ​បទ គោ​ព័ទ្ធ​ស្នឹង​
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!



-​កៀកកើយ​កាយ​កិត​ស្និទ្ធស្នាល​ស្នេហ៍​
​ស្នេហ៍​បែប​ដាក់​ខែ​ស្នេហ៍​កើតទុក្ខ​
​ទុក្ខ​នាង​ប្រពន្ធ​ធ្ងន់​វិលមុខ​
​មុខ​កូន​កើតទុក្ខ​មាន​ពុក​ស្ទាវ​។​

-​ស្ទាវ​ស្ទាក់​បែប​ស្ទាត់​ភ្លាត់​ភ្លក់​ថ្មី​
​ថ្មី​គេ​សាច់​ខ្ចី​ឃើញ​ផ្តើម​ភ្លាវ​
​ភ្លាវ​ភ្លេច​ប្រពន្ធ​កូន​ទាំង​រាវ​
​រាវ​ស្ទាប​ស្រើប​ស្រៀវ​ភ្លេចខ្លួន​ចាស់​។​

-​ចាស់​ណង់​ចង់​ក្មេងស្រី​ភ្លេច​គិត​
​គិត​រៀប​ជីវិត​ឲ្យ​បាន​ច្បាស់​
​ច្បាស់​តែ​ចំណង់​ចង់​ផ្តាំ​ចាស់​
​ចាស់​ធ្វើ​ផ្តេសផ្តាស​ដូច​ខ្លួន​មួយ​។​

-​មួយ​ថ្ងែៗ​ឆ្ងាញ់​តែ​ក្រៅ​
​ក្រៅ​ប្រឹង​នាំ​ក្តៅ​ប្រពន្ធ​ព្រួយ​
​ព្រួយ​ព្រឺព្រួច​ប្រាណ​គ្មាន​អ្នក​ជួយ​
​ជួយផ្តល់​ជំនួយ​ដូច​ប្តី​គេ​។​

-​គេ​មាន​ប្តី​ដែរ​តែ​មិន​យំ​
​យំ​កើតទុក្ខ​ធំ​ដូច​នាង​ទេ​
​ទេរ​ហើយ​លោក​ប្តី​ដល់​វ័យ​ជ្រេ​
​ជ្រេ​ឈប់​ជ្រែ​កែ​បាន​កែ​ទៅ​៕


Tag:
 កំណាព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com