ពីនេះ ពីនោះ
គ្រោះ ព្រោះ​ស្នេហ៍ តាម​Facebook!
11, Aug 2016 , 12:07 pm        
រូបភាព
ដោយ:
កំណាព្យ​បទ ភុជង្គលីលា​
​ដោយ​ប៉ាកកា​ខ្មៅ​



​ថ្លែង​រឿង​ស្នេហ៍​សម័យថ្មី​    ​មាន​ទាំងប្រុស​ស្រី​    ​ខ្ញុំ​ស្តី​តាម​ស្តែង​។​

​ស្គាល់​តាម​Facebook​ខំ​ស្វែង​    ​ខ្លះ​ហ៊ាន​អួត​ក្តែ​ង​    ​គេឯង​ឲ្យ​ល្បី​។​

​ខ្លះ​ហ៊ាន​ផិត​ប្រពន្ធ​ប្តី​    ​    ​ចោល​កូនប្រុស​ស្រី​    ​ស្នេហ៍​ថ្មី​ដឹកមុខ​។​

​គិត​ខ្លី​ភ្លើង​ស្នេហ៍​វាយលុក   ខ្លះ​ដេក​កើតទុក្ខ​    ​ដូច​គុក​ជាប់​ប្រាណ​។​

​មាន​ខ្លះ​អស់​ម៉ូតូ​ឡាន​    ​    ​ឲ្យ​តែ​ខ្លួន​បាន​    ​    ​ជួប​ប្រាណ​យល់​ស្នេហ៍​។​

​មាន​ខ្លះ​ចុះចោល​ឪ​ម៉ែ​    ​    ​ដែល​ធ្លាប់​មើលថែ​    ​លង់​ស្នេហ៍​ខុស​ក្បួន​។​

​ក្មេង​ខ្លះ​ជ្រួលជ្រើម​ខូចខ្លួន​    ​ប្រៀប​ដូច​ត្រកួន​    ​ភ្លេចខ្លួន​ចាក​បឹង​។​

​រៀនសូត្រ​ក៏​មិនសូវ​ប្រឹង​    ​ម៉ែឪ​ស្តី​ខឹង​    ​    ​ខ្លះ​ប្រឹង​គេច​ផ្ទះ​។​

​ស្នេហ៍​កើត​លឿន​ដូច​រន្ទះ​    ​ហាម​ចិត្ត​មិន​ឈ្នះ​    ​មានះ​គួរ​ស្តាយ​។​

​លង់​ជឿ​មិន​គិត​វែងឆ្ងាយ​    ​ខ្លះ​ជួប​គ្រោះ​កាយ​    ​រលាយ​បង់ទ្រព្យ​។​

​ពេលខ្លះ​ជួប​គូ​មិន​គាប់​    ​ប៉ះ​រឿង​អភ័ព្វ​    ​    ​ជាប់​រឿង​ទុក្ខា​។​

​ខ្លះ​ភ្លាត់​ធ្លាក់ខ្លួន​មរណា​    ​ព្រោះតែ​ស្នេហា​    ​សម័យ​Facebook ។​    ​


Tag:
 ស្នេហ៍
  Facebook
© រក្សាសិទ្ធិដោយ thmeythmey.com