ពីនេះ ពីនោះ
គេ​ថា​ខ្មែរ រក​លេស​ផឹក​គ្រប់​វេលា​?
12, Sep 2016 , 10:39 am        
រូបភាព
ដោយ:
​កំណាព្យ​បទ ពំនោល​
​ដោយ ប៉ាកកា​ខ្មៅ​



​ផឹកៗ​ៗ​គ្រប់កន្លែង​
​ខ្ញុំ​ថា​តាម​ស្តែង​
​សូម​ថ្លែង​ពី​រឿង​ផឹកស្រា​។​

​ជុំ​ផឹក​រួច​យក​លេស​ថា​
​ស្ត្រេ​សនឹង​កិច្ចការ​
​ខ្លះ​ថា​ខូចចិត្ត​ព្រោះ​ស្នេហ៍​។​

​ខ្លះ​ថា​ផឹក​ព្រោះ​ស្រី​ប្រែ​
​ខ្លះ​ខឹង​ឪ​ម៉ែ​
​ចុងខែ​ផឹក​ជាប្រចាំ​។​

​ខ្លះ​ថា​ផឹក​ជម្រះ​កម្ម​
​ខ្លះ​ថា​ឆ្លង​ឆ្នាំ​
​ចំណាំ​តែងតែមាន​ស្រា​។​

​ចូលឆ្នាំ​ខ្មែរ​ចិន​ធម្មតា​
​ភ្ជុំបិណ្ឌ​ផង​ណា​
​ខ្លះ​ថា​មិន​ផឹក​ម៉េច​បាន​?

​ថ្ងៃ​ខួប​ធ្វើ​មិនដែល​ខាន​
​ជួបជុំ​សន្តាន​
​ផឹក​បាន​ថា​ទាន់​ជុំគ្នា​។​

​បុណ្យសព​ខ្លះ​ក៏​ម្នីម្នា​
​ជុំជើង​មីងមា​
​ជុំគ្នា​ផឹក​ក្នុង​រោងបុណ្យ​។​

​ខ្លះ​ថា​ព្រោះរ​កសី​កុន​
​របរ​ដាបដុន​
​លែង​កុន​ទាល់តែ​ដក​មេ​។​

​ខ្លះ​ថាបើ​ចង់​រាប់​គេ​
​ត្រូវតែ​ចេះ​រេ​
​ហៅ​គេ​ផឹកស្រា​លេង​ខ្លះ​។​

​ប្រឡង​ជាប់​សប្បាយ​ណាស់​
​គេ​ឃើញ​យ៉ាងច្បាស់​
​សិស្ស​ខ្លះ​ប្រកាស​ផឹក​ជុំ​។​

​អ្នកធ្លាក់​ខ្លះ​ក្រៅពី​យំ​
​ទឹកភ្នែក​មធ្យម​
​ខ្លះ​ងំ​ជុំជើង​ចាក់​ស្រា​។​

​ជប់លៀង​មិន​អត់​ឡើយណា​
​ពិសេស​រោងការ​
​ខ្លះ​ថា​អត់​ស្រា​អត់​ន័យ​។​

​ឡើង​ស័ក្តិ​តូចធំ​កុំ​ភ័យ​
​ឆ្ងាយ​ក្រុង​ក្នុងព្រៃ​
​គេ​លៃ​ទាល់តែ​បាន​ស្រា​។​

​ផឹក​គ្រប់​ក្រុង​ស្រែចំការ​
​រហូត​គេ​ថា​
​ដប​ស្រា​ជា​បេះដូង​ជាតិ​។​

​ពីមុន​ខ្មែរ​ល្បី​ខ្មីឃ្មាត​
​រួមគ្នា​សាង​ជាតិ​
​ជុំ​ញាតិ​បង្កើត​ប្រាង្គ​ប្រា​។​

​ពេលនេះ​ខ្មែរ​ល្បី​ផឹកស្រា​
​តើ​ដល់​ពេលណា​
​ស្វាង​ស្រា​ស្រវា​កែខ្លួន​?


© រក្សាសិទ្ធិដោយ thmeythmey.com