អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត អេ អាយ អេ ដែល​ធំជាងគេ​បំផុត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក បាន​មកដល់​កម្ពុជា​ហើយ​
07, Mar 2017 , 2:23 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត អេ អាយ អេ ខេ​ម​បូ​ឌា បានទទួល​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ធានារ៉ាប់រង​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន ដែល​រំពឹងថា​នឹង​ដំណើរការ​នៅក្នុង​ឆ្នាំនេះ​។ អាជ្ញាប័ណ្ណ​នេះ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អេ អាយ អេ ដែលជា​ក្រុមហ៊ុន​ធំជាងគេ​ទី​ពីរ​នៅលើ​ពិភពលោក និង​ធំជាងគេ​បំផុត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក អាច​ប្រឡូក​ចូលក្នុង​ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​កម្ពុជា ដែល​កំពុង​លូតលាស់​យ៉ាង​សម្បើម​។​
​    ​
​តាមរយៈ​សេចក្តីប្រកាស​សារព័ត៌មាន​របស់​ក្រុមហ៊ុន អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (“AIA (Cambodia) Life Insurance Plc.”) បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​បានទទួល​អាជ្ញាប័ណ្ណ​អាជីវកម្ម​ធានារ៉ាប់រង​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពីពេល​ថ្មីៗ​នេះ​។ 

​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា គឺជា​ផ្នែក​មួយ​នៃ អេ អាយ អេ គ្រុប​លីមីត​ធី​ត (“AIA Group Limited”) ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អន្តរជាតិ​ធំជាងគេ​ទី​២ នៅលើ​ពិភពលោក ដោយយោង​លើ​មូលធន​សរុប​របស់​ក្រុមហ៊ុន​ផ្អែកលើ​ទីផ្សារ​ភាគហ៊ុន​អន្តរជាតិ​។​ទ្រព្យ​សរុប​ដែល​ក្រុមហ៊ុន​នេះ​មាន​ទាំងអស់ មាន​ទំហំ​ប្រមាណ ១៨៥​ពាន់​លាន​ដុល្លា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៦​។



​ក្រុមហ៊ុន អេ អាយ អេ គ្រុប ដែល​បានចាប់កំណើត​តាំងពី​ឆ្នាំ ១៩១៩ មក​នោះ ក៏​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ធំជាងគេ​បំផុត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​។ តាម​ការបញ្ជាក់​ពី​សេចក្តីប្រកាស​នោះ បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​យើង​ដឹងថា ក្រុមហ៊ុន​នេះ​បានចេញ​ប័ណ្ណសន្យា​ធានារ៉ាប់រង​ច្រើនជាង ៣០​លាន​ប័ណ្ណ​រួចមកហើយ និង​ថែមទាំង​មាន​អ្នកចូលរួម​ទទួល​អត្ថប្រយោជន៍​ធានារ៉ាប់រង​តាម​ក្រុមហ៊ុន​នានា​មិនតិចជាង​១៦​លាន​នាក់​នោះទេ​។ ក្រុមហ៊ុន​ធានារ៉ាប់រង​មួយ​នេះ មាន​វត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៨ រួមមាន​ហុងកុង តៃវ៉ាន់ ម៉ា​កាវ និង​ផ្នែក​ផ្សេងទៀត​នៃ​ប្រទេស​ចិន ព្រមទាំង​ប្រទេស​វៀតណាម ថៃ ប្រ៊ុយណេ សិរី​លង្កា មី​យ៉ាន់​ម៉ា សិង្ហ​បុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន កូរ៉េ ឥណ្ឌា នូ​វែ​ល​ហ្សេ​ឡង់ អូស្ត្រាលី និង​ឥឡូវ​បាន​មកដល់​ប្រទេស​កម្ពុជា​។

​តាម​ការប្រកាស​ផ្សាយ​ការងារ​របស់​ក្រុមហ៊ុន អេ អាយ អេ កន្លងមក ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន អេ អាយ អេ គ្រុប​នេះដែរ ក៏បាន​ទទួល​ពានរង្វាន់ “​និយោជក​ល្អ​បំផុត​នៅក្នុង​អាស៊ី​ប៉ាស៊ីហ្វិក​” កាលពី​ឆ្នាំ​២០១៦ ពី​ស្ថាប័ន Aon Hewitt​។ ដូច្នេះ ការដែល​ក្រុមហ៊ុន​នេះ​មកកាន់​កម្ពុជា គឺជា​ឱកាស​ដ៏​ល្អ​មួយ ទាំង​សម្រាប់​អ្នក​ដែល​ត្រូវការ​ដំណោះស្រាយ​ធានារ៉ាប់រង​ថ្នាក់​ពិភពលោក និង​សម្រាប់​អ្នកស្វែងរក​ការងារ​នានា​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​។​



​លោក Richard Bates នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ «​ពួកយើង​សប្បាយចិត្ត ក្នុងការ​ទទួលបាន​ឱកាស​ឈាន​ជើង​ចូលមក​ទីផ្សារ​ថ្មី​តែមាន​សន្ទុះ​យ៉ាងខ្លាំង​មួយ​នេះ  ដែល​អត្រា ជ្រៀបចូល​ទីផ្សារ​នៃ​ការធានារ៉ាប់រង​ជីវិត​បច្ចុប្បន្ន នៅ​តិចជាង​មួយ​ភាគរយ​នៅឡើយ​។​»

​សូមបញ្ជាក់​ផងដែរ​ថា បើ​យោងតាម​សមាគម​ធានារ៉ាប់រង​កម្ពុជា ទីផ្សារ​ធានារ៉ាប់រង​ជីវិត​ទើបតែ​បានចាប់ផ្តើម​ពី​ឆ្នាំ​២០១២​តែប៉ុណ្ណោះ​នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ក្នុង​រយៈពេល​ជិត ៥​ឆ្នាំកន្លងមក ទីផ្សារ​មួយ​នេះ​កំពុងតែ​រីកលូតលាស់​យ៉ាង​សម្បើម ដោយសារតែ​ប្រជាជន​កម្ពុជា​ដែលមាន​វ័យក្មេង​មាន​ចំនួន​ច្រើន និង​ដោយសារតែ​ការ​ងើប​ស្ទុះ​នៃ​សេដ្ឋកិច្ចជាតិ ជាពិសេស​នៅក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​លោក Richard Bates ក៏បាន​បន្ថែមថា​៖ «​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា មាន​គោលបំណង​ផ្តល់ជូន​នូវ​ភាព​ស្ងប់ចិត្ត [​លើ​ការការពារ​អាយុជីវិត និង​ហិរញ្ញវត្ថុ​] ដល់​ប្រជាពលរដ្ឋ​ម្នាក់ៗ និង​ក្រុមគ្រួសារ​របស់គាត់​។ យើង​នឹង​នាំយក អ្វី​ល្អ​បំផុត​របស់ អេ អាយ អេ មក​ជូន​កម្ពុជា ដើម្បី​បំពេញតម្រូវការ​ប្រជាជន​កម្ពុជា និង​បង្កើត​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​ជីវិត​របស់​ពួកគាត់​។​»

​ពី​ការលើកឡើង​នេះ កម្ពុជា​អាច​រំពឹងទុក​ថា​នឹងមាន​ការធានារ៉ាប់រង​អាយុជីវិត​បែប​ថ្មី និង​ប្លែក​ដែល​មិន​ធ្លាប់មាន​ពីមុនមក នៅក្នុងពេល​ឆាប់ៗ​នេះ​។ ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា គ្រោង​នឹង​ចាប់ផ្តើម​ផ្តល់ជូន​ដំណោះស្រាយ​ធានារ៉ាប់រង​ជីវិត​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ឆ្នាំនេះ​តែម្តង​។

​ទំនាក់ទំនង​សម្រាប់​សារព័ត៌មាន និង​ការងារ​
​ក្រុមហ៊ុន អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក​
​ផ្នែក​ទំនាក់ទំនង​សាធារណៈ​

​លោក ហាក់ បញ្ញា​រ័ត្ន​
[email protected]

​ផ្នែក​ធនធានមនុស្ស​
[email protected]






(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com