អត្ថបទពាណិជ្ជកម្ម
ចំណីអាហារ​ដែល​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​គួរ​បរិភោគ​និង​មិនគួរ​បរិភោគ​
28, Apr 2017 , 9:39 am        
រូបភាព
ដោយ:
​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ក្រៅពី​ការថែរក្សា​សុខភាព​ឱ្យបាន​ល្អ​ហើយ​ទាមទារ​ឱ្យមាន​ការយក​ចិ​ត្ដ​ទុកដាក់​ទៅលើ​ចំណីអាហារ​ជាការ​ចាំបាច់​។ ជាពិសេស​ចំណីអាហារ​ដែល​មិន​ធ្វើឱ្យមាន​ផលប៉ះពាល់​ទៅលើ​ជាតិ​ស្ករ​។ របប​អាហារ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​។ សម្រាប់​សុខភាព​ពេល​ទទួលទាន​ចំណីអាហារ​ត្រូវ​ពិនិត្យមើល​ឱ្យបាន​ត្រឹមត្រូវ​។ មិនគួរ​បរិភោគ​ទៅ តាម​អ្វីដែល​នឹកឃើញ​នោះទេ​។​

​ចំណីអាហារ​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​បរិភោគ​

​អាហារ​ក្រុមទី​១៖ ចំណីអាហារ​ដែលមាន ជាតិ​ស្ករ​ខ្ពស់ អ្នកជំងឺ​ទឹកនោមផ្អែម គួរ​បរិភោគ​តិចតួច​បំផុត រួមមាន នំប៉័ង​ដំឡូង​បំពង បា​យស ទឹកក្រូច​គ្រប់​ប្រភេទ ស្ករស ឪឡឹក ម្នាស់ នំ​ដែលមាន​ជាតិ​ប្រេង ឬ​ខ្លាញ់ ដំណាប់ កូ​កា​ជាដើម​។​

​អាហារ​ក្រុមទី​២៖ អ្នកជំងឺទឹកនោមផ្អែម​អាច​បរិភោគ​ច្រើន​បាន មានដូចជា​មី គុយទាវ តាំង​ហ៊ុន នំប៉័ង​ខ្មៅ បាយ​អង្ករសម្រូប គ្រាប់សណ្ដែក​គ្រប់​ប្រភេទ​។​
​អាហារ​ក្រុមទី​៣៖ ទាក់ទង​នឹង​បន្លែ​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម បរិភោគ​ច្រើន​បាន​មាន ដូចជា ផ្កា​ខាត់ណា ម្ទេស​បោ្លក​សណ្ដែក​ហោ​ឡាំង​តាវ​មើម​ស្ពៃ​ក្រហម ខ្ទឹមស ត្រាវ ឃ្លោក ជី​វ៉ាន់ស៊ុយ ក្រូចឆ្មារ អារ​ទី​សូ​ត៌ ខ្ញី ពោត ផ្សិត សណ្ដែកបារាំង ត្រឡាច មើម​ឆៃថាវ ននោង ម្រះ ត្រប់ ប៉េងប៉ោះ​ជាដើម​។​

​អាហារ​ក្រុមទី​៤៖ ពពួក​ផ្លែឈើ​ដែល​អ្នកជំងឺទឹកនោមផ្អែម បរិភោគ​ច្រើន​បាន​ដូចជា​ប៉ោម សារី ស្វាយ ស្ទ័​រ​ប៊ឺ​រ​រី ចេក ល្មុត ទំពាំង​ង​បាយ​ជូរ ក​ន្ទឹ​ម ល្ហុង​ជាដើម​។​



​ចំពោះ​ខ្លាញ់ត្រី​អ្នកជំងឺទឹកនោមផ្អែមគួរ​រ​បរិភោគ​ឱ្យបាន​ច្រើន​។ មិនថាតែ​ត្រី​ទឹកសាប ឬ​ត្រី​ទឹកប្រៃ​នោះទេ វា​មាន​លក្ខណៈពិសេស​មួយ​ខុសពី​ខ្លាញ់​សត្វ​ដទៃ​។ ខ្លាញ់ត្រី​អាចជួយ​ការពារ​ជំងឺ​បេះដូង សរសៃឈាម និង​ជំងឺ​ផ្សេងៗ​។ ពពួក​គ្រឿង​សមុទ្រ អ្នកជំងឺ​ទឹកនោមផ្អែម​អាច​បរិភោគបាន ព្រោះ​វា​មិនសូវ​សម្បូរ​ជាតិ​ខ្លាញ់ ឬ​មាន​ជាតិ​ខ្លាញ់​តិច​មានដូចជា​លៀស គ្រំ ខ្ចៅ ខ្យង ក្ដាម​ជាដើម​។ ចំណែកឯ​ការប្រើប្រាស់​ប្រេង​ដែល​បានមកពី​ប្រភព​ធម្មជាតិ បន្លែ​ផ្លែឈើ​មានគុណ​ភាពល្អ​ជាង​ខ្លាញ់​សត្វ​។ ដូច្នេះ​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ចេះ​ជ្រើស​រើសយក​ប្រេង​រុក្ខជាតិ​ណា​ដែល​ផ្ដល់​ប្រយោជន៍​មុននឹង​ទិញ​ត្រូវ​មើលទៅ​លើ​ផ្លាក និង​ស្វែងយល់​ពី​ប្រភព​របស់​វា​។ ប្រេង​ទាំងនោះ​មាន​ប្រេង​សា​ហ្វ​ហ្លូ​វ័រ ប្រេង​បន្លែ​រុក្ខជាតិ​ប្រេង​ផ្កាឈូករ​ត្ន័ ប្រេង​អូ​លីវ​ជាដើម​។​
​ចំណីអាហារ​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​មិនគួរ​បរិភោគ​



​ចំណីអាហារ​ទាំងនោះ​មាន​ឪឡឹក ម្នាស់ ល្ពៅ ទៀប ខ្នុរ ធូ​រេ​ន អំពៅ មៀន ការ៉ុត​ឆ្អិន និង​ដំឡូងបារាំង​គ្រប់​ប្រភេទ​។ ប្រសិនបើ​លោកអ្នក​ចង់​បរិភោគ​ខ្លាំង ដោយ​មិនអាច​តម​បាន​គួរ​បរិភោគ​តិចតួច​បា​ន​ហើយ ជាពិសេស​នៅក្រោយពេល​ទទួលទាន​បាយ​រួច​ភ្លាម​។​

​ចំពោះ​សាច់សត្វ​ឬ​ខ្លាញ់​សត្វ​ដែល​អ្នកអ្នកជំងឺទឹកនោមផ្អែម​មិនគួរ​បរិភោគ​មានដូចជា​សាច់គោ សាច់​ចៀម មាន់ ទា ក្ងាន​ជាដើម​។ តែបើ​លោកអ្នក​ចង់​បរិភោគ​មិនអាច​តម​បាន​គួរ​ជ្រើសរើស​សាច់​កន្លែង​ណា​ដែល​មិនសូវ​សម្បូរ​ខ្លាញ់​ដូចជា​សាច់​ដើមទ្រូង​ជាដើម​។ គួរ​ចៀសវាង​នូវ​ការបរិភោគ​ស្បែក​សត្វ ស្លាប​សត្វ និង​ជើង​សត្វ​ជាដើម ព្រោះ​សម្បូរ​ទៅដោយ​ខ្លាញ់​។ ជាពិសេស​គួរ​ធ្វើការ​ចម្អិន​ដោយ​ចំហុយ​ស្ងោរ និង​អាំង​ព្រោះ​អាចជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ប្រសើរ​។ ចៀសវាង​ការទទួល​ទាន​សុរា ឬ​បារី​ច្រើនពេក បើ​អាច​បញ្ឈប់​បាន​រិត​តែ​ល្អ​។​



​ប្រការ​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ប្រតិ​ប​ត្ដិ​មនុស្ស​ទូទៅ​បរិភោគ​ចំណីអាហារ​ប្រចាំថ្ងៃ​៣​ដង​ក្នុង​មួយថ្ងៃ គឺ​ពេលព្រឹក ពេល​ថ្ងៃ និង​ពេល​ល្ងាច​យ៉ាង​ទៀងទាត់​ពេល​។ ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ចំណីអាហារ​គួរ​បរិភោគ​តិចៗ​បាន​ហើយ តែ​ច្រើនដង​អាច​៤ ឬ​៥​ដង​ក្នុង​មួយថ្ងៃ ហើយក៏​ត្រូវ​ឲ្យ​ទៀងទាត់​ពេលវេលា​ដែរ​។ ព្រោះ​វា​អាចជួយ​ឲ្យ​អត្រា​ជាតិ​ស្ករ ក្នុង​ឈាមមាន​លំនឹង​ល្អ ចៀសវាង​នូវ​អត្រា​ជាតិ​ស្ករ​ឡើង​ខ្ពស់​។ ម្យ៉ាងទៀត​វា​អាចជួយការពារការខ្វះជាតិស្ករ ឬអត្រាស្ករក្នុងឈាមធ្លាក់ចុះខ្លាំង
​ការ​ទទួលទាន​ម្ហូបអាហារ​ត្រូវ​កំណត់ពេល​។​

• ចំនួន​ដង​៖  បើ​លោកអ្នក​ទទួលទាន​អាហារ​៣ ឬ​៤​ដង​ក្នុង​មួយថ្ងៃ ត្រូវធ្វើ​ឲ្យ​បាន​ទៀងទាត់​ជា​រៀងរាល់ថ្ងៃ​។​
• កំណត់​ម៉ោង​៖ គួរ​កំណត់​ម៉ោង​ឲ្យ​បាន​ច្បាស់ ពេលព្រឹក​បរិភោគ​នៅ​ម៉ោង​ប៉ុន្មាន ពេល​ថ្ងៃ ពេល​ល្ងាច និង​ពេលយប់ ត្រូវ​ឲ្យ​ទៀងទាត់​ជា​រៀងរាល់ថ្ងៃ​។ ទោះបី​រវល់​យ៉ាងណាក៏ដោយ ឬ​មិនទាន់​ឃ្លាន​ក្ដី​ត្រូវតែ​បរិភោគ​ទៅតាម​ពេល​កំណត់​។​
​ក្រៅពី​ចំណីអាហារ​អ្នកជំងឺ​ទឹកនោមផ្អែម​ក៏ត្រូវ​ធ្វើ



​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ត្រូវ​បង្កើន​សកម្មភាព​ពលកម្ម​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​និង​ការកម្សាន្ដ​ផ្សេងៗ​ឲ្យ​បាន​កាន់តែច្រើន​។ សកម្មភាព​ទាំងនោះ គឺ​ផ្លាស់ប្ដូរ​ពី​ការធ្វើដំណើរ ដោយ​យានយន្ដ​មក​ដើរ (​បើ​មាន​ពេលដែល​អាចធ្វើ​បាន​) ព្រមទាំង​ឡើងជណ្ដើរ​ដោយ​ជើង ជាជាង​ប្រើ​ដោយ​ជណ្ដើរយន្ដ លេង​កីឡា​ដូចជា​រត់ លោត ធាក់​កង់ វាយកូនគោល​ជាដើម​។ ចំពោះ​សកម្មភាព​ប្រចាំថ្ងៃ​ដូចជា​បោស​ផ្ទះ ជូត​ផ្ទះ ដើរ​កម្សាន្ដ រាំ​កម្សាន្ដ ហែល​ទឹក ឬ​ដើរ​ទិញ​ឥ​វ៉ាន់​ជាដើម ជា​ចំណែក​ជួយ​ឱ្យ​អត្រា​ជាតិ​ស្ករ ជាតិ​ខ្លាញ់​ក្នុង​ឈាម និង​សម្ពាធ​ឈាម​ថយចុះ​បាន​មួយកម្រិត​។ ហើយ​វា​ក៏​អាចជួយ​ការពារ​មិន​ឲ្យ​មាន​កំណកខ្លាញ់​ក្នុង​សរសៃឈាម និង​ជួយ​កាត់បន្ថយ​នូវ​ការប្រើប្រាស់​ថ្នាំ​ទឹកនោមផ្អែម ថ្នាំ​លើសឈាម ថ្នាំ​លើស​ជាតិ​ខ្លាញ់​ជាដើម​។​
​ជាមួយ​នោះ​ផងដែរ​លោកអ្នក​អាច​ប្រើប្រាស់​ផលិតផល Lecithin Double Plus   គឺជា​ផលិតផល​ការពារ​ជំងឺ​ជំងឺ​ទឹកនោមផ្អែម​និង​ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម​វា​គឺជា​ផលិតផល​របស់​សហរ​ដ្ឋ​អាមេរិក​និង​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​។​



​ប្រើ​ផលិតផល Lecithin Double Plus   ទទួលបាន​អត្ថប្រយោជន៍​ដូចជា​៖
•    ការពារ​ជម្ងឺ​ទឹកនោមផ្អែម​និង​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​
•    ជំនួយ​ដំណើរការ​លើកកម្ពស់​លំពែង​បញ្ចេញ insulin និង​បង្កើន​ការបញ្ចេញ​ជាតិ​ស្ករ​ក្នុង​ឈាម​។​
•    ទប់ស្កាត់​សភាព​ក្រិន​រឹង​ស​សៃ​ឈាម​នៅក្នុង​សរសៃឈាម​
•    កាត់បន្ថយ​កម្រិត Cholesterol ក្នុង​ឈាម​។​
•    ធ្វើឱ្យ​ប្រសើរឡើង​ការ​បំប្លែង​សារជាតិ celluar​។​



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com