ពីនេះ ពីនោះ
ស៊ី​ហ្គេម​៖ ជោគជ័យ ឬ​បរាជ័យ ខ្មែរ​បាន​តស៊ូ​ដល់ទី​បំផុត​!
31, Aug 2017 , 10:09 am        
រូបភាព
កីឡាការិនី​ប៉េតង់ កែ ឡេង និង អ៊ុក ស្រីមុំ ប្រឹង​វាយបក​តាមពីក្រោយកីឡាការិនីថៃ ដើម្បីទទួលបានមេដាយមាសជូនជាតិ។ រូបថត NOCC
កីឡាការិនី​ប៉េតង់ កែ ឡេង និង អ៊ុក ស្រីមុំ ប្រឹង​វាយបក​តាមពីក្រោយកីឡាការិនីថៃ ដើម្បីទទួលបានមេដាយមាសជូនជាតិ។ រូបថត NOCC
ដោយ:


​បទ គោ​ព័ទ្ធ​ស្នឹង​

-​សំឡេង​អបអរ​បន្ត​ផ្សាយ​
​ផ្សាយ​ទាំង​ជិត​ឆ្ងាយ​ពី​ជោគជ័យ​
​ជយោ​ខ្មែរ​ខ្លាំង​តាំង​គេ​ភ័យ​
​ភ័យ​ខ្លះ​ដល់​លៃ​គៃបំបាត់​។​

-​បាត់បង់​ឳ​កាស​ខ្លះ​មិន​ថ្វី​
​ថ្វីដៃ​ខ្មែរ​ល្បី​ពិត​លែង​ស្ងាត់​
​ស្ងាត់ស្ងៀម​ដូច​មុនគេ​ធ្លាប់​ចាត់​
​ចាត់​ចូល​ចំណាត់​ក្រុម​លេង​ខ្សោយ​។​

-​ខ្សោយ​ខ្សត់​ហត់​ខ្សោះ​បោះបង់​ងាយ​
​ងាយ​គេ​ហ៊ាន​ទាយ​ថា​ត​ឲ្យ​
​ឲ្យ​យើង​ទៅមុន​ចាំ​ទៅក្រោយ​
​ក្រោយមក​លែង​ខ្សោយ​ទៀតហើយ​ខ្មែរ​។​

-​ខ្មែរ​ខ្លាំង​ប៉េតង់​ត្រង់​ក្បាច់គុន​
​គុន​ខ្មែរ​កើតមុន​ខ្លះ​ចង់​កែ​
​កែ​ទៅ​មិន​រួច​ព្រោះ​យើង​ថែ​
​ថែ​ថែមទៀត​ខ្មែរ​ថែ​កេរ​ឪ​៕


© រក្សាសិទ្ធិដោយ thmeythmey.com