អត្ថបទពាណិជ្ជកម្ម
តើ​និស្សិត​បញ្ចប់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ត្រៀមខ្លួន​សម្រាប់​ការងារ​បច្ចុប្បន្ន​ហើយ​ឬ​នៅ​?
29, Sep 2017 , 3:32 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​ការសិក្សា​មួយ​ដែល​បាន​ធ្វើឡើង​នៅ​ឆ្នាំ​២០១៤​ដោយ​ដេ​ប៉ា​តឺ​ម៉​ង់​ធនាគារ និង​ហិរញ្ញវត្ថុ​នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​តាមរយៈ​ការសម្ភាសន៍​ជាមួយ​ក្រុមហ៊ុន​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ចំនួន​៣០ ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញថា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​សម្រាប់​ក្រុមហ៊ុន​គឺ​កង្វះ​សមត្ថភាព​ពិតប្រាកដ​របស់​និស្សិត​ដែល​បញ្ចប់​ការសិក្សា ដោយ​គេ​កត់សម្គាល់​ឃើញថា និស្សិត​ភាគច្រើន​មិនមាន​បទពិសោធន៍​លើ​ជំនាញ​ជាក់លាក់​របស់ខ្លួន ក៏ដូចជា​ខ្វះ​ជំនាញ​ទន់​ផ្សេងៗ ដែលជា​កក្តា​សំខាន់​ដើម្បី​បំពេញការងារ​ប្រកបដោយ​ប្រសិទ្ធភាព​។

​តាម​ការលើកឡើង​រប​ស់​តំណាង​ការិយាល័យ​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន RMA Group បាន​ឲ្យ​ដឹងថា​៖ "​និស្សិត​កម្ពុជា​ភាគច្រើន​មាន​សញ្ញាបត្រ​ដល់់​ទៅ​២ ឬ ៣ ពី​សាកលវិទ្យាល័យ​ផ្សេងៗ​គ្នា ខណៈ​មាននិស្សិត​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​អាច​បញ្ជាក់​ពីបទ​ពិសោធន៍​ការងារ​របស់ខ្លួន​ក្នុង​ជីវប្រវត្តិ​រូបការ​ងារ (CV) របស់​ពួកគេ​។ គេ​សង្កេតឃើញថា និយោជក​ភាគច្រើន​នឹង​ផ្តល់​អាទិភាព​ដល់​បេក្ខជន​ដែល​ធ្លាប់មាន​បទពិសោធន៍​ធ្វើការ​ដើម្បី​អាច​នឹង​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​របស់​ពួកគេ រឺ​ឯ​និស្សិត​ដែលមាន​សញ្ញាបត្រ​ច្រើន តែ​ខ្វះ​បទពិសោធន៍ អាច​នឹង​ត្រូវគេ​មើលរំលង​ទៅវិញ​”​។



​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ដេ​ប៉ា​តឺ​ម៉​ង់​ធនាគារ និង​ហិរញ្ញវត្ថុ​នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ជាតិ​ធំៗ នៅ​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​និស្សិត​មានឱកាស​ហាត់​ការ (Internship) នៅ​បណ្តា​ក្រុមហ៊ុន​ទាំងនោះ ដើម្បី​ឲ្យ​ពួកគេ​អាច​រៀនសូត្រ​ដោយ​ធ្វើ​ការងារ​ជាក់ស្តែង និង​បាន​យល់ដឹង​បន្ថែម​ពី​វិស័យ​ដែល​ពួកគេ​នឹងត្រូវ​ចូល​បម្រើ​ការងារ​នាពេល​អនាគត​។ ជាក់ស្តែង លោក Denis Samret ដែលជា​និស្សិត​ទើបតែ​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ធ្លាប់​ចុះ​ហាត់​ការ​នៅក្នុង​ក្រុមហ៊ុន​មួយចំនួន​ដូចជា ក្រុមហ៊ុន​ធានារ៉ាប់រង Infinity ធនាគារ ANZ Royal និង​ធនាគារ CIMB មុននឹង​លោក​ចូល​បម្រើការ​ជា​បុគ្គលិក​ពេញសិទ្ធិ (Assistant Relationship Manager) នៅឯ​ធនាគារ CIMB ក្នុងពេល​បច្ចុប្បន្ននេះ​។
 
​បន្ថែម​ពីនេះ​ទៅទៀត សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​ក៏បាន​បង្កើត​គម្រោង Capstone ដាក់​ប​ញ្ជូ​ល​ក្នុង​កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជា​លើកដំបូង និង​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​ការសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​របស់​សាកលវិទ្យាល័យ មានដូចជា ធនាគារ ANZ Royal ទីផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) ធនាគារ Maybank ក្រុមហ៊ុន RMA Group ធនាគារពិភពលោក និង​ក្រុមហ៊ុន Smart Axiata​។  គម្រោង Capstone នេះ គឺជា​គម្រោង​ដែលមាន​គោលបំណង​ជំរុញ​ឲ្យ​និស្សិត​អាច​ដោះស្រាយ​បញ្ហា​ពិតប្រាកដ ដែល​វិស័យ​ធុរកិច្ច និង​ហិរញ្ញវត្ថុ​កំពុង​ប្រឈម​។ គម្រោង​នេះ​ត្រូវបាន​អនុវត្ត​អស់​រយៈពេល​៣​ឆ្នាំ​រួចមកហើយ ហើយក៏​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ផងដែរ ដោយសារ​ទាំង​និស្សិត និង​ដែ​គូ​សហការ​របស់​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ទៅលើ​បទពិសោធន៍​ដែល​ពួកគេ​ទទួលបាន​ក្នុងពេល​អនុវត្ត​គម្រោង​នេះ​។



​ជារួម ការខិតខំ​ប្រឹងប្រែង​លើ​ការអប់រំ​សម្រាប់​និស្សិត​នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​ពិតជា​ទទួលបាន លទ្ធផល​ផ្លែផ្កា​ពិតប្រាកដ​មែន ដោយ​គេ​សង្កេតឃើញថា ១០០ ភាគរយ​នៃ​និស្សិត​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ទើបតែ​បញ្ចប់​ការសិក្សា​នៅ​ខែកក្កដា ឆ្នាំ ២០១៧​នេះ បានទទួល​ការងារ​ពី​ក្រុមហ៊ុន​ផ្សេងៗ ហើយ​ក៏មាន​និស្សិត​មួយចំនួនទៀត​បានទទួល​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅតាម​សាកលវិទ្យាល័យ​លំដាប់​កំពូល​នៅ​ទូទាំង​ពិភពលោក​។​

​សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព និង​ចង់​ស្វែងយល់​បន្ថែម​អំពី​កម្មវិធីសិក្សា​នៅ​សាកល​វិ​ទ្យ​ល័យ​ហ្សា​ម៉ាន់ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Zaman University) ឬ​តាមរយៈ​គេហទំព័រ www.zamanuniversity.edu.kh​។​

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com