ពីនេះ ពីនោះ
ច្រណែន បាន​ត្រឹម​ស្តាយក្រោយ​!
04, Oct 2017 , 9:46 am        
រូបភាព
ដោយ:


​បទ ពាក្យ​៧

-​ច្រណែន នាំ​ឲ្យ​ស្រុក​បែក​ស្រាំ​
​ច្រណែន ប្រចាំ​មិនដែល​សុខ​
​ច្រណែន ណែន​ទ្រូង​បេះដូង​ចុក​
​ច្រណែន នាំ​ស្មុគ​ហួសការ​ស្មាន​។​

-​ច្រណែន នាំ​សង្គម​បែកបាក់​
​ច្រណែន រុក​ចាក់​បាក់​ជាតិ​បាន​
​ច្រណែន នរណា​ក៏​មិន​ក្សាន្ត​
​ច្រណែន នាំ​បាន​ត្រឹម​ស្តាយក្រោយ​។​

-​ច្រណែន នាំ​ឲ្យ​បាត់​មិត្តភក្តិ​
​ច្រណែន អន្ទាក់​នាំខ្លួន​ខ្សោយ​
​ច្រណែន គេ​ប្រឹង​កុំ​បណ្តោយ​
​ច្រណែន កើត​ឲ្យ​ខំប្រឹង​ទប់​។​

-​ច្រណែន មេរោគ​នាំ​ឲ្យ​ខ្លៅ​
​ច្រណែន នាំ​ក្តៅ​ក្តុកក្តួល​ងប់​
​ច្រណែន  អ្នកចេះ​រៀន​ឲ្យ​គ្រប់​
​ច្រណែន កុំ​ខ្ទប់​លប​ក្តិចត្រួយ​។​

-​ច្រណែន ព្រះ​ថា​ចិត្ត​មិន​ស្ងប់​
​ច្រណែន នាំ​ស្អប់​និង​ទុក្ខព្រួយ​
​ច្រណែន នាំ​សង្គម​ផុយស្រួយ​
​ច្រណែន តែមួយ​នាំ​គ្រោះ​បាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com