អត្ថបទពាណិជ្ជកម្ម
CAM-ASEAN លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស និង​សាធារណៈជន​ចូលរួម​បរិច្ចាក​ឈាម​
18, Oct 2017 , 9:06 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖​បច្ចុប្បន្ននេះ​ការបរិច្ចាគ​ឈាម​បាន​ក្លាយទៅជា​កាតព្វកិច្ច​ជា​ចំបង​របស់​បណ្ដាជន​​ទាំងអស់​ដែលមាន សមត្ថភាព​និង​សុខភាព​ល្អ ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​ជន​ដែល​ជួប​ការលំបាក​ដោយសារ​ការ​ខ្វះខាត​ឈាម និង​ចូលរួមចំណែក​ជួយ​ដល់​សង្គមជាតិ​ទាំងមូល ក៏ដូចជា​កាត់បន្ថយ​អាត្រា​មរណភាព​ដែល​បណ្ដាលមកពី​ការបាត់បង់​ឈាម ។​

​ដូចគ្នានេះដែរ​កាលពី​ព្រឹក​ថ្ងៃ ទី​១៦ ខែតុលា ឆ្នាំ​២០១៧ នេះ​វិទ្យាស្ថាន CAM-ASEAN បានរៀបចំ​ព្រឹត្តិការណ៍​មួយ​ដើម្បី​ធ្វើការ​បរិច្ចាគ​ឈាម​ជូន​ទៅដល់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក៏ដូចជា​នៅតាម​មន្ទី​ពេទ្យ​នានា​ដែល​ខ្វះខាត​ឈាម ។​ជាងនេះទៅទៀត​នោះ​លោកនាយក​របស់​វិទ្យាស្ថាន CAM-ASEAN រួមទាំង​បុគ្គលិក​ដែល​ធ្វើការ​ទាំង​ក្នុង​និង​ក្រៅ​វិទ្យាស្ថាន និង​សិក្សា​នុ​សិស្ស បាន​ស្ម័គ្រចិត្ត​មក​ចូលរួម​ធ្វើការ​បរិច្ចាគ​ឈាម​ដោយផ្ទាល់ ព្រោះ​ពួកគាត់​យល់ថា​ការបរិច្ចាគ​ឈាមមាន​សា​រះ​សំខាន់​ណាស់​ក្នុងការ​ជួយសង្គ្រោះ​ដល់​អាយុជីវិត​របស់​មនុស្ស​។​



​យ៉ាងណាមិញ​ការបរិច្ចាគ​ឈាម​គឺ​មិនមាន​ផលប៉ះពាល់​ដល់​សុខភាព​នោះទេ ព្រោះ​អ្នកជំនាញ​ក៏ដូចជា​គ្រូពេទ្យ​មាន​លក្ខខណ្ឌ​ច្បាស់លាស់​ថា​តើ​មនុស្ស​ប្រភេទ​ណា​អាច​បរិច្ចាគ​ឈាម​បាន​។ ក្រោយ​ពេលដែល​ពួកគាត់​ពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យ​រួចហើយ បើកាលណា​គាត់​មាន​ជម្ងឺ​ជាប់​ខ្លួន មានប្រើ​ប្រាស់​ថ្នាំ​ជាប្រចាំ គីឡូ​មិន​គ្រប់ ឈាម​ខាប់ ឬក៏​អាយុ​មិន​គ្រប់​ក្រោម​១៨​ឆ្នាំ​នោះ​ក៏​គ្រូពេទ្យ​មិន​អនុញ្ញាតអោយ​ធ្វើការ​បរិច្ចាគ​ឈាម​ផងដែរ​។



​ពិសេស​ជាងនេះទៅទៀត​នោះ​ការបរិច្ចាគ​ឈាម​គឺជា​ការ​ជម្រុះ​ចោល​នូវ​កោ​លិ​កា​ចាស់ៗ​ដែល​ងាប់​ដើម្បី​បង្កើត​នូវ​កោ​លិ​កា​ថ្មីៗ​ឡើងវិញ ដែល​ជួយ​ធ្វើអោយ​មនុស្ស​មាន​សុខភាព​ល្អ និង​ជាស​ឆ្ងាយ​ពី​ជម្ងឺ​ផ្សេងៗ ។​យោងតាម​បទ​សម្ភាស​ន៏​របស់​លោកនាយក​វិទ្យាស្ថាន CAM-ASEAN ផ្ទាល់​លោក​បាន​មាន​ប្រសា​ស​ន៏​ថា គោលបំណង​សំខាន់​របស់លោក​គឺ​ចង់​លើកទឹកចិត្ត​ដល់​បណ្ដាជន និង​សិស្ស​និស្សិត​ទាំង​នៅក្នុង និង​ក្រៅ​វិទ្យាស្ថាន​អោយបាន​យល់ថា ការផ្ដល់​ឈាមមាន​សា​រះ​សំខាន់​ណាស់​ក្នុងការ​ជួយសង្គ្រោះ​ដល់់​អាយុជីវិត​មនុស្ស  មួយវិញទៀត​លោក​បាន​បញ្ជាក់ថា បន្ទាប់ពី​ផ្ដល់​ឈាម​ហើយ​គឺ​មិនមាន​ផលប៉ះពាល់​ដល់​សុខភាព​នោះទេ ប៉ុន្តែ​ការផ្ដល់​ឈាម​នេះ​អាចជួយ​សង្គ្រោះ​ដល់​ជីវិត​មនុស្សម្នា​ក់បាន​។ បន្ថែម​ពីនេះ​លោក​ក៏បាន​លើក​ជា​ពាក្យស្លោក​មួយ​ឃ្លា​ដ៏​មានន័យថា ≪​បើ​យើង​គ្មានអ្វី​ជួយផ្ដល់​អោយ​អ្នកដទៃ​ទេ ក៏​យើង​មាន​ជា​ឈាម​ដើម្បី​ជួយ​ដល់​ពួកគាត់​បានដែរ​≫​។​ចំណុច​ពិសេស​ជាងនេះទៅទៀត​គឺ​ការផ្ដល់​ឈាម​បាន​ស្ដែង​អោយ​យើង​ឃើញ​ពី​ការចេះ​យោគយល់​គ្នា ជួយ​គ្នា និង​អា​ធ្យា​ស្រ័យ​ល្អ​នៅក្នុង​សង្គម ហើយ​បើកាលណា​បណ្ដាជន​ទាំងអស់​បាន​យល់ដឹង​ពី​បញ្ហា​នេះ វា​ក៏​ជា​កត្តា​មួយ​ដែល​អាចជួយ​កាត់បន្ថយ​រយះពេល​នៃ​ការ​អភិ​វ​ឌ្ឈ​ប្រទេស​កម្ពុជា​អោយមាន​ភាព​រីកចម្រើន ជឿនលឿន​លូតលាស់ ដូច​បណ្ដា​ប្រទេស​អភិ​វ​ឌ្ឈ​ដទៃទៀត ។


 
ដូចគ្នា​ផងដែរ​ការបរិច្ចាគ​ឈាម​ក៏បាន​ចូលរួមចំណែក​ធ្វើអោយ​កម្ពុជា​ពោរពេញ​ទៅដោយ​ធនធានមនុស្ស ក៏ដូចជា​មនុស្ស​ពេញលេញ​ដែល​សម្បូរ​ទៅដោយ​ពុទ្ធិ​ល្អៗ​ដែល​ប្រទេសជាតិ​កំពុង​ត្រូវការ ។ ដូចនេះ​សូម​បងប្អូន និង​សិស្ស​និស្សិត​ទាំងអស់គ្នា​ចូលរួម​ផ្ដល់​ឈាម ≪​ផ្ដល់​ឈាម​មានន័យថា​ផ្ដល់​ក្ដី​ស្រលាញ់​≫ ប្រ​យោ​ជ​ន៏​ដើម្បីអោយ​បុគ្គល​ខ្លួនឯង​ទទួលបាន​នូវ កិ​ត្ត​យស​និង​សេចក្ដីថ្លៃថ្នូរ គ្រួសារ​ទទួលបាន​សុភមង្គល​និង​ភាពកកក្ដៅ ហើយ​ប្រទេសជាតិ​ទាំងមូល​ទទួលបាន​សុខសន្តិភាព​និង​ក្លាយទៅជា​ប្រទេស​អភិ​វ​ឌ្ឈ​រួមទាំង​រីកចម្រើន​គ្រប់​វិស័យ ៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com