ពីនេះ ពីនោះ
ភ្លើង​ប្រចណ្ឌ​ ​
21, Oct 2017 , 3:48 pm        
រូបភាព
ដោយ:
ភ្លើង​ប្រចណ្ឌ​
​បទ គោ​ព័ទ្ធ​ស្នឹង​



-​បានឮ​ព្រឺ​ខ្លាច​អំណាច​អ្នក​
​អ្នក​កើត​ហើយ​ជាក់​ទាក់​គេ​គ្រោះ​
​គ្រោះថ្នាក់​ខ្លាំងណាស់​មាន​អ្នក​ងោះ​
​ងោះ​ងើយ​ឈ្លើយ​ឈ្លោះ​គ្រោះ​ដល់​ព្រាត់​។​

-​ព្រាត់ប្រាស​ខ្វះ​សុខ​ស្មុគស្មាញ​ចិត្ត​
​ចិត្ត​ក្តៅ​ក្តួល​ដ្បិត​គិត​ភ្លាំងភ្លាត់​
​ភ្លាត់​ភ្លេច​ខន្តី​ស្តី​ធាក់​ទាត់​
​ទាត់​ទាក់​ចាក់​វាត់​ដល់​ព្រាត់​ប្រាណ​។​

-​ប្រាណ​ដួល​ដេក​ដី​ដិតដោយ​ឈាម​
​ឈាម​ខ្សោះ​ក្ស័យ​ភ្លាម​ជួយ​លែង​បាន​
​បានត្រឹមតែ​ស្តាយ​កាយ​ខកខាន​
​ខាន​បាន​សុខសាន្ត​ព្រោះ ប្រចណ្ឌ​៕


© រក្សាសិទ្ធិដោយ thmeythmey.com