ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីត​តំណាងរាស្ត្រ CNRP ២​នាក់​បាន​កៅអី​របស់ខ្លួន​វិញ​ក្នុង​កូតា CPP
28, Nov 2017 , 7:12 pm        
រូបភាព
លោក ឡុង ប៊ុន្នី (ឆ្វេង) និងលោក វ៉ាន សំអឿន
លោក ឡុង ប៊ុន្នី (ឆ្វេង) និងលោក វ៉ាន សំអឿន
ដោយ: ថ្មីៗ
​លោក វ៉ាន សំអឿន និង​លោក ឡុង ប៊ុ​ន្នី ដែល​បាន​ជាប់ឆ្នោត​ក្នុង​កូតា​គណបក្ស​សង្គ្រោះ​ជាតិ មានឱកាស​អង្គុយ​កៅអី​តំណាងរាស្ត្រ​របស់ខ្លួន​ឡើងវិញ​ក្នុង​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​។ អតីតមន្ត្រី​បក្សប្រឆាំង​ទាំងពីរ​ដែល​បាន​ចូលរួម​ជា​បន្តបន្ទាប់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្សកាន់អំណាច ស្ថិត​ក្នុងចំណោម​តំណាងរាស្ត្រ​ថ្មី​ចំនួន​១១​នាក់​តាមរយៈ​ការបែងចែក​អាសនៈ ក្រោយ​ការរំលាយ CNRP និង​ការបដិសេធ​ទទួលយក​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​។



លោក វ៉ាន សំអឿន បានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលកំពតក្នុងកូតា CNRP តែលោក​បានសម្រេចចិត្តទៅចូលរួមជាមួយ CPP វិញកាលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ចំណែក​លោក ឡុង ប៊ុន្នី អតីតតំណាងរាស្ត្រព្រៃវែង បាន​ប្តូរជីវភាពនយោបាយរបស់ខ្លួន​កាលពីអំឡុងខែតុលា ឆ្នាំ២០១៧នេះ។ ចំពោះការជ្រើសតាំងថ្មីនេះ លោក ឡុង ប៊ុន្នី ក្លាយជាតំណាងរាស្ត្រ​ព្រៃវែង​ឡើង​វិញ ខណៈលោក វ៉ាន សំអឿន ប្តូរទៅខេត្តកណ្តាល។

តំណាងរាស្ត្រថ្មី៩រូបផ្សេងទៀត​របស់ CPP រួមមាន លោក សៀង ស៊ុតថង (បាត់ដំបង) លោក អ៊ី សំអុល លោក ម៉ា ឈឿន និងលោកស្រី ខុន ស៊ុនអេង (កំពង់ចាម) លោក គោស៊ុំ សារឿត (កណ្តាល) លោក ជៀប ស៊ីវន លោក ពេជ្រ គឹមស្រ៊ាង និងលោក លី ឆេង (ភ្នំពេញ) លោក ម៉ុម ស៊ីបុន (ព្រៃវែង)។


អត្ថបទទាក់ទង


© រក្សាសិទ្ធិដោយ thmeythmey.com