ជាតិ
បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
លោក នុត សុខុម លោក ឌឹ​ម សុ​វណ្ណា​រុំ និង​លោក ហ៊ែ​ល សារ៉ាត់ ក្លាយជា​សមាជិក​ថ្មី​គ​.​ជ​.​ប
07, Dec 2017 , 8:54 am        
រូបភាព
លោក នុត សុខុម លោក ឌឹ​ម សុ​វណ្ណា​រុំ និង​លោក ហ៊ែ​ល សារ៉ាត់ ក្លាយជា​សមាជិក​ថ្មី​គ​.​ជ​.​ប។ រូបថត ម៉ៅ សុផា
លោក នុត សុខុម លោក ឌឹ​ម សុ​វណ្ណា​រុំ និង​លោក ហ៊ែ​ល សារ៉ាត់ ក្លាយជា​សមាជិក​ថ្មី​គ​.​ជ​.​ប។ រូបថត ម៉ៅ សុផា
​សភាពេញអង្គ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែធ្នូ នេះ ក្រោម​សំឡេង​១០៤​លើ​១០៤​សំឡេង បានសម្រេច​ជ្រើសរើស​សមាសភាព​ថ្មី​៣​រូប​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដើម្បី​ជំនួស​មន្ត្រី​កូតា​សង្គ្រោះ​ជាតិ​ចំនួន​៣​រូប​ដែល​លាលែង​។​



​សមាសភាព​គ​.​ជ​.​ប ថ្មី ទាំងបី​រូបនោះ មាន លោក នុត សុខុម ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ហ៊ែ​ល សារ៉ាត់ ពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង​លោក ឌឹ​ម សុ​វណ្ណា​រុំ ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម​។

​លោក នុត សុខុម ត្រូវ​ជំនួស​តំណែង​លោក គួ​យ ប៊ុន​រឿន ជា​អនុប្រធាន​គ​.​ជ​.​ប ខណៈ លោក ហ៊ែ​ល សារ៉ាត់ និង​លោក ឌឹ​ម សុ​វណ្ណា​រុំ កាន់តំណែង​ជា​សមាជិក ជំនួស​លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ា​ន្នី​រ៉ុង​៕

អត្ថបទទាក់ទង


Tag:
 គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com