ជាតិ
កម្ពុជា​នឹងរង​ឥទ្ធិពល​ព្យុះ​តឹ​ម​ប៊ី​ន ដែល​សម្លាប់​មនុស្ស​ជាង​២០០​នាក់​នៅ​ហ្វីលីពីន​
25, Dec 2017 , 9:42 am        
រូបភាព
ព្យុះ Tembin ដែលបង្កឲ្យមាន​ការលិចលុង និង​បាក់ស្រុតដីនៅកោះមិនដាណាវ ប្រទេសហ្វីលីពីន។ រូបថត AFP
ព្យុះ Tembin ដែលបង្កឲ្យមាន​ការលិចលុង និង​បាក់ស្រុតដីនៅកោះមិនដាណាវ ប្រទេសហ្វីលីពីន។ រូបថត AFP
ដោយ: ថ្មីៗ
​ក្រសួង​ធនធានទឹក នៅ​ថ្ងៃទី​២៥ ខែធ្នូ បាន​ជូនដំណឹង​បន្ថែមថា ព្យុះ​ទី​២៧​ឈ្មោះ​តឹ​ម​ប៊ី​ន (Tembin) បាន​វិ​វត្ត​ខ្លួន​ទៅជា​ព្យុះ​ទី​ហ្វុ​ង​កម្រិត​ទី​១ ហើយ​ព្យុះ​នេះ នឹងធ្វើ​ដំណើរ​មកដល់​ឆ្នេរ​វៀតណាម នៅ​ល្ងាច​ថ្ងៃទី​២៥ ខែធ្នូ រួច​បន្តដំណើរ​មកកាន់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ ក្នុងប្រទេស​វៀតណាម​។  តាម​ការ​ព្យាករ ព្យុះ​តឹ​ម​ប៊ី​ន នឹង​បង្ក​ឲ្យ​មាន​ខ្យល់​បោកបក់​ខ្លាំង លាយឡំ​ជាមួយ​ភ្លៀង​ខ្លាំង នៅលើ​ផ្ទៃ  សមុទ្រ និង​តំបន់ឆ្នេរ ព្រមទាំង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម និង​ខ្លាំង  ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស​កម្ពុជា​។ 
អត្ថបទទាក់ទង

​ស្ថានភាព​ដូច្នេះ ក្រសួង បាន​អំពាវនាវ​ដល់​អ្នកដំណើ​រ​តាម​សមុទ្រ ពិសេស​ចំពោះ​បងប្អូន​ប្រជា​នេសាទ គួរ​ផ្អាក​សកម្មភាព ចាប់ពី​ល្ងាច​ថ្ងៃទី​២៥ ខែធ្នូ​នេះ រហូតដល់​អាកាសធាតុ​ប្រសើរ​ឡើងវិញ​។​

​ព្យុះ​តឹ​ម​ប៊ី​ន កាលពី​ថ្ងៃ​សុក្រ​កន្លងមក បាន​បោកបក់​ទៅលើ​កោះ​មិន​ដា​ណាវ ភាគខាងត្បូង ប្រទេស​ហ្វីលីពីន ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង​២០០​នាក់​ស្លាប់ និង​រាប់ម៉ឺន​នាក់​បាត់បង់​ទីជម្រក​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់ AFP ៕


Tag:
 អាកាសធាតុ​
  ​ភ្លៀង​
  Tembin
© រក្សាសិទ្ធិដោយ thmeythmey.com