ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ពិព័រណ៍គ្រឿងអលង្ការខ្មែរសម័យបុរាណធ្វើពីមាស និងប្រាក់នៅសារមន្ទីរជាតិ
04, Jan 2018 ,
4:27 pm
រូបភាព
×
ដោយ:
ប៉ូ សាគុន
គ្រឿងអលង្ការធ្វើពីមាស និងប្រាក់ក្នុងសម័យអង្គរ ដែលទើបទទួលបានពីប្រទេសអង់គ្លេសកាលពីពេលថ្មីៗកន្លងមកនេះ ត្រូវបានដាក់តាំងពិព័រណ៍មិនអចិន្ត្រៃយ៍ សម្រាប់សាធារណជនទស្សនាពីថ្ងៃទី៤ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ នៅក្នុងសារមន្ទីរជាតិ។
គ្រឿងអលង្ការធ្វើពីមាសសម័យអង្គរ ដែលភ្នាក់ងារលក់វត្ថុបុរាណ Johnathan Tucker Antonia Tozer Asian Art នៅប្រទេសអង់គ្លេស បានផ្ដល់ដល់កម្ពុជានាពេលកន្លងមក ពេលនេះបានដាក់តាំងពិព័រណ៍ក្នុងសារមន្ទីរជាតិភ្នំពេញហើយ។ គ្រឿងអលង្ការលម្អលើរូបចម្លាក់ទាំងនោះ មាន មកុដមាស ខ្សែកមាស ក្រវិលមាស ស្នាប់ដៃមាស និងមានមួយចំនួនទៀត។ ក្រៅពីនោះក៏មានតាំងពិព័រណ៍គ្រឿងអលង្ការធ្វើពីប្រាក់ និងស្ពាន់ជាច្រើនទៀតផងដែរ។
ក្រោយការតាំងពិព័រណ៍រយៈពេលមួយខែ សារមន្ទីរនឹងយកគ្រឿងអលង្ការទាំងនោះទៅថ្លឹងទម្ងន់ វាស់វែង ដាក់តាមប្រភេទនៃគ្រឿងអលង្ការ និងចុះបញ្ជីសារពើពន្ធ។ បន្ទាប់ពីរៀបចំរួចរាល់ខាងសារមន្ទីរ នឹងធ្វើពិធីប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈម្ដងទៀត ដើម្បីយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពបំផុត។
អត្ថបទទាក់ទង
ឈុតអលង្ការមាសសម័យអង្គរ ត្រូវបានដង្ហែទៅរក្សានៅសារមន្ទីរជាតិ
សូមរំឮកថា កម្ពុជាបានស្នើសុំវត្ថុបុរាណទាំងនេះ ពីខាងភ្នាក់ងារលក់វត្ថុបុរាណក្នុងប្រទេសអង់គ្លេស អស់រយៈពេលមួយឆ្នាំ គឺពីខែវិច្ឆិកា២០១៦ ដល់ខែមេសា២០១៧ ទើបទទួលបានគ្រឿងអលង្ការទាំងនោះមកវិញ។ កន្លងមកកម្ពុជា ធ្លាប់បានទទួលគ្រឿងអលង្ការមាស និងសម្រិតប្រមាណ៥ដងរួចមកហើយ ពីប្រទេសផ្សេងៗ សរុបរាប់រយគ្រឿង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គ្រឿងអលង្ការមាសនិងប្រាក់
សម័យបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម