អត្ថបទពាណិជ្ជកម្ម
«Mercedes-Benz និងកំណប់អាថ៌កំបាំង» ពីភ្នំឱរ៉ាល់ដែលខ្ពស់ជាងគេនៅកម្ពុជា លោក បូនី កញ្ញា រស្មី និងក្រុមការងារ ក្នុងដំណើរចុះមកជើងភ្នំឱរ៉ាល់វិញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ
× គ្មានសេវាទូរសព្ទ គ្មានអ៊ីនធឺណិត! មិត្តរួមការងារ និងគ្រួសារច្បាស់ជាបារម្ភ។ ប៉ុន្តែផ្ទុយទៅវិញ ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» កំពុងរីករាយក្នុងបេសកកម្មរបស់ខ្លួននៅភ្នំឱរ៉ាល់ ដែលខ្ពស់ជាងគេនៅកម្ពុជា។
៣យប់៤ថ្ងៃ ជាដំណើរបេសកកម្មដ៏អស្ចារ្យរបស់ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»។ សហការីនៃសារព័ត៌មានថ្មីៗ សារព័ត៌មាន Fresh News និងក្រុមហ៊ុន Mercedes-Benz ក្រោមកិច្ចសហការជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ បានធ្វើដំណើរឡើងចុះភ្នំឱរ៉ាល់ ដែលមានកម្ពស់រហូតដល់ទៅ១៨១៣ម៉ែត្រ។
ចេញពីដំណើរពីភ្នំពេញនៅព្រឹកថ្ងៃទី២៩ ខែមករា ក្រុមអ្នកស្វែងរកកំណប់អាថ៌កំបាំង បានសម្រាកមួយរាត្រីនៅជើងភ្នំ។ បន្ទាប់មក ពួកគាត់បានចាប់ផ្តើមបេសកកម្មឡើងលើ «បព័ត» ដែលខ្ពស់ជាងគេនៅក្នុងទឹកដីសុវណ្ណភូមិកម្ពុជា។ តាមកម្មវិធី ពួកគាត់បានសម្រាកមួយយប់នៅពាក់កណ្តាលភ្នំ មុនបន្តឡើងទៅដល់កំពូលភ្នំ ។
«ជម្រាបបងទាំងអស់គ្នា ពេលនេះពួកខ្ញុំបានចុះដល់ពាក់កណ្ដាលផ្លូវវិញហើយ។ សុវត្ថិភាពល្អ ទាំងអស់គ្នា»។ នេះជាព័ត៌មានដែលយើងទទួលបានពីកញ្ញា ថាន រស្មី សហការីនៃសារព័ត៌មានថ្មី ដែលបានផ្ញើសារតាមហ្វេសប៊ុកជាមួយក្រុមការងារនាព្រឹកថ្ងៃទី១ ខែកុម្ភៈ ជាមួយនឹងរូប Emoji រីករាយ ។
នាអំឡុងចំណាយពេលជាង៧០ម៉ោងជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងនៅភ្នំឱរ៉ាល់ ក្រុមការងារ នៃសារព័ត៌មានថ្មីៗ សារព័ត៌មាន Fresh News និងក្រុមហ៊ុន Mercedes-Benz មិនបានភ្ជាប់ទំនាក់ទំនងមកសហការីនៅការិយាល័យ និងក្រុមគ្រួសាររបស់ខ្លួនឡើយ ពីព្រោះពួកគាត់មមាញឹកយ៉ាងខ្លាំងក្នុងការស្វែងរកកំណប់អាថ៌កំបាំងជូនអ្នកអាន និងអ្នកទស្សនាទាំងអស់។
តើពួកគាត់មានអ្វីដែលយកមកបង្ហាញជូនលោក-អ្នក? សូមរង់ចាំអានអត្ថបទ ទស្សនារូបភាព និងវីដេអូដែលនឹងផ្សាយជូនជាបន្តបន្ទាប់។
សូមអរគុណអាជ្ញាធរខេត្តកំពង់ស្ពឺ ក្រុមហ៊ុន Star Auto Cambodia និងម្ចាស់ឧបត្ថម្ភសំខាន់ៗផ្សេងទៀត ដូចជា ក្រុមហ៊ុន Serge Comtesse (ស៊ែក កុងតេស) ហាងលក់ទំនិញ Baby Outlet និងក្រុមហ៊ុនកូកាកូឡា ដែលចូលរួមក្នុងបេសកកម្មស្វែងរកកំណប់អាថ៌កំបាំងលើកទី២នៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com