អត្ថបទពាណិជ្ជកម្ម
សញ្ញាបត្រ​ជំនាញ​បច្ចេកទេសផ្នែក​គណនេយ្យ CAT
31, Mar 2018 , 2:28 pm        
រូបភាព
ដោយ:
​ការសិក្សា គឺជា​ការវិនិយោគ​អនាគត​យូរអង្វែង​មួយ​សម្រាប់​ជីវិត ពីព្រោះ​ចំណេះវិជ្ជា​គឺជា​យាន និង​មូលធន​មួយ​ដែល​អាច​យកទៅ​ប្រើការ​នៅក្នុង​សង្គម​ការងារ និង​ជីវិត​រស់នៅ​។

ដោយសារ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ពិភពលោក​កាន់តែ​រីកចម្រើន​ទៅៗ ក្រុមហ៊ុន​នីមួយៗ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​មាន​តម្រូវការ​លើ​បុគ្គលិក​ដែលមាន​ចំណេះដឹង និង​សមត្ថភាព​ខ្ពស់​។ យ៉ាងណាមិញ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​សាកលវិទ្យាល័យ​ជាច្រើន​ដែលមាន​ការបណ្ដុះបណ្ដាល​ទៅលើ​ជំនាញ​ជាច្រើន​ផ្សេងៗ​គ្នា​។ ប៉ុន្តែ​អ្វី​ដែលជា​ចំណោទបញ្ហា​ធំ​បំផុត​នោះ​គឺ តើ​ក្រោយពី​ការបញ្ចប់​ការសិក្សា សញ្ញាបត្រ​ដែល​អ្នកទទួល​បាន​នោះ​នឹងមាន​ការទទួលស្គាល់​ក​ម្រិ​ត​ណា​? ហើយ​តើ​អ្នកនឹង​ទទួលបាន​នូវ​ចំណេះដឹង សមត្ថភាព បទពិសោធន៍ និង​ជំនាញ​សម្រាប់​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ និង​សង្គម​រស់នៅ​បច្ចុប្បន្ននេះ​ដែរឬទេ​?
 
 
​ក្នុងនោះដែរ វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ស្ស​នេស្ស​ស្គូ​ល ជា​វិទ្យាស្ថាន​ដែល​បាន​ផ្ដោត​ការបង្រៀន​ជា​ចម្បង​ទៅលើ​ជំនាញ​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម និង​មាន​ទទួលស្គាល់​គុណភាព​នៃ​ការបណ្ដុះបណ្ដាល​ខ្ពស់បំផុត (Platinum) នៅ​កម្ពុជា​។ ជាពិសេស​វិទ្យាស្ថាន​មាន​វគ្គ​សិក្សា​លើ​សញ្ញាបត្រ​ជំនាញ​បច្ចេកទេសផ្នែក​គណនេយ្យ​ដែល​ហៅ​កាត់​ថា CAT ។ កម្មវិធីសិក្សា​នេះ​បាន​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ទៅលើ​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ និង​ការសិក្សា​ស្របតាម​ស្ដង់ដារ​គណនេយ្យ​អន្តរជាតិ IFRS ព្រមទាំង​បញ្ហា​ផ្សេងៗ​ក្នុងការ​ដោះស្រាយ​កំហុសឆ្គង​គណនេយ្យ ដោយ​វគ្គ​នេះ​ផ្ដោតទៅលើ​ការសិក្សា​ដូចជា​៖
-​ ​កំណត់ត្រា​ប្រតិបត្តិការ​ហិរញ្ញវត្ថុ (FA1)
-​ ​ការគ្រប់គ្រង​ពត៌មាន (MA1)
-​ ​ការរក្សា​ទុក​នូវ​កំណត់ត្រា​ហិរញ្ញវត្ថុ​(FA2)
-​ ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ចំណាយ​ថ្លៃដើម (MA2)
-​ ​គណនេយ្យ​ហិរញ្ញវត្ថុ (FFA)
-​ ​គណនេយ្យ​គ្រប់គ្រង (FMA)
-​ ​គោលការណ៍​នៃ​ការគ្រប់គ្រង (FAB)
-​ ​មូលដ្ឋានគ្រឹះ​នៃ​សវនកម្ម (FAU)
-​ ​មូលដ្ឋានគ្រឹះ​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ (FFM)​។​
 
​ជាមួយគ្នានេះដែរ កម្មវិធីសិក្សា​ជំនាញ​គណនេយ្យ​នេះ​ត្រូវ​បានរៀបចំ​ការប្រឡង និង​ការកែ​ទៅលើ​វិញ្ញាសារ​ប្រឡង​ដោយ​សា្ថ​ប័ន​សមាគម​គណនេយ្យករ​ជំនាញ​ហៅ​កាត់​ថា ACCA មាន​ទីតាំងនៅ​ចក្រភព​អង់គ្លេស និង​មានការ​ទទួលស្គាល់​ដោយ​១៨៣​ប្រទេស​។ ម្យ៉ាងវិញទៀត កម្មវិធីសិក្សា​នេះ​ជា​ថ្នាក់​ក្រៅ​ម៉ោង រៀងរាល់​ចុង​សប្ដាហ៍ ដែល​មិន​ប៉ះពាល់​ដល់​ម៉ោង​សិក្សា​នៅ​សាលា​ដទៃ និង​ម៉ោង​ពេលធ្វើការ​សម្រាប់​បុគ្គលិក​នៅតាម​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ​។ 
 
 
​ការសិក្សា​នឹងធ្វើ​ឡើងជា​មួយ​សាស្ត្រាចារ្យ​ល្បីៗ​ដែល​ប្រកបទៅដោយ​គុណវុឌ្ឍិ បទពិសោធន៍​កម្រិត និង​ការទទួលស្គាល់​លើ​ឆាក​អន្តរជាតិ និង​មកពី​បណ្ដា​ប្រទេស​មួយចំនួន​ដូចជា​សហរដ្ឋអាមេរិក អង់គ្លេស សិង្ហ​បុរី ម៉ាឡេស៊ី និង​ហ្វី​លី​ពិន​ជាដើម​។ ចាប់ផ្ដើម​ទទួល​ពាក្យ​ចុះឈ្មោះ​សិក្សា​ពីថ្ងៃ​នេះ​រហូតដល់​ថ្ងៃទី​០៥ ខែកក្កដា​ឆ្នាំ ២០១៨​។ សម្រាប់​ពត៌មាន​លម្អិត​សូម​ទំនាក់ទំនង​តាមរយៈ​អ៊ី​ម៉ែ​ល ឬ​ទូរស័ព្ទ​លេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦១ ឬ​អាច​ចុះឈ្មោះ​តាម​គេហទំព័រ​៖ www.cam-ed.com ។​
 
 
 
 
​ 

© រក្សាសិទ្ធិដោយ thmeythmey.com