ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ទទួល​ប្ដូរ​ក្រដាសប្រាក់ ចាស់ ទក់ និង​រហែក ចាប់ពី​ថ្ងៃទី​៩ ដល់​១៣​ខែមេសា​!
03, Apr 2018 , 7:59 am        
រូបភាព
​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ ធនាគារជាតិ​នៃ​កម្ពុជា បានរៀបចំ​យុទ្ធនាការ​ស្រលាញ់​ប្រាក់រៀល ដែល​ធ្វើឡើង​ក្នុង​គោលបំណង ផ្តល់ឱកាស​ជូន​សាធារណជន​ទាំងអស់ ដែលមាន​ក្រដាស​ប្រាក់រៀល ចាស់ ទក់ និង​រហែក អាច​ដូរ​យក​ក្រដាស​ប្រាក់រៀល​ថ្មី​វិញ​បាន គ្រប់​សាខា​ធនាគារជាតិ រាជធានី​-​ខេត្ត រៀងរាល់​ម៉ោង​ធ្វើការ ចាប់ពី​ថ្ងៃទី ៩ ដល់​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ ២០១៨​។ នេះ​យោងតាម​សេច​កី្ត​ជូនដំណឹង របស់​ធនាគារជាតិ នៃ​កម្ពុជា ចុះ​ថ្ងៃទី​៣០ ខែមីនា​៕


អត្ថបទទាក់ទង



© រក្សាសិទ្ធិដោយ thmeythmey.com