អត្ថបទពាណិជ្ជកម្ម
សារៈសំខាន់​នៃ​ការសិក្សា​ច្បាប់​ពន្ធដារ​កម្ពុជា ចំពោះ​ម្ចាស់​អាជីវកម្ម​
30, Apr 2018 , 2:18 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​ម្ចាស់​អាជីវកម្ម​តូចធំ ឬ​មធ្យម ត្រូវ​យល់ដឹង​ពី​ច្បាប់​ពន្ធដារ​នៅក្នុង​ប្រទេស​ណាមួយ ឲ្យ​បាន​ច្បាស់​មុន​បណ្តាក់​ទុនវិនិយោគ​។ សម្រាប់​ប្រទេស​កម្ពុជា ច្បាប់​ពន្ធដារ​មាន​កត្តា​សំខាន់ និង​សារៈប្រយោជន៍​ជាច្រើន​ដែល​ម្ចាស់​អាជីវកម្ម​គួរ​យល់ដឹង​។
 
​កត្តា​ទីមួយ គឺ​ទំហំ​នៃ​ប្រព័ន្ធ​ពន្ធដារ​ប្រទេស​កម្ពុជា​រួមមាន មុខងារ និង​គោលបំណង​នៃ​ពន្ធដារ​ក្នុង​សេដ្ឋកិច្ច​ទំនើប​។ មួយវិញទៀត គឺ​ប្រភេទ​ពន្ធ និង​របប​ពន្ធដារ​នីមួយៗ និង​ចំណាត់ថ្នាក់​ប្រភេទ​អ្នក​ជាប់ពន្ធ​។ ម្ចាស់​អាជីវកម្ម ហាក់​មាន​ភាពលំបាក​ក្នុងការ​អនុវត្ត​ពន្ធដារ ប្រសិនបើ​ពួកគាត់​មិនបាន​ដឹងថា អាជីវកម្ម​របស់គាត់​ស្ថិតនៅ​ចំណាត់ថ្នាក់​ប្រភេទ​ណា​។ លើសពីនេះទៅទៀត គាត់​ត្រូវ​ដឹង​ពី​វិធី​ក្នុង​ការជៀសវាង​ពន្ធដារ ដើម្បី​ឲ្យ​អាជីវកម្ម​ដំណើរការ​រលូន​ផងដែរ​។ កត្តា​ទី​ពីរ គឺ​ពន្ធ​លើ​ប្រាក់​បៀរ​វត្ស និង​អត្ថប្រយោជន៍​បន្ថែម​ដែល​ផ្តល់​ទៅ​ឲ្យ​បុគ្គលិក​។

​ដើម្បី​ជៀសវាង​ការផាកពិន័យ​លើ​ការបង់ពន្ធ ឬ​មាន​ការតវ៉ា​ពី​បុគ្គលិក ម្ចាស់​អាជីវកម្ម ត្រូវ​ដឹង​អំពី ទំហំ​នៃ​ការបង់ពន្ធ​លើ​ប្រាក់​បៀរ​វត្ស ប្រភេទ​ចំណូល​ដែល​ចាត់ជា​ប្រាក់​បៀរ​វត្ស ឬ​អត្ថប្រយោជន៍​បន្ថែម និង​ការរៀបចំ​ផែនការ​បង់ពន្ធ​ប្រាក់​បៀរ​វត្ស​។ កត្តា​ទី​បី គឺ​ច្បាប់​ពន្ធ​កាត់​ទុក ដែលជា​ប្រភេទ​ពន្ធ​ដែល​អាចជួយ​ឲ្យ​អាជីវកម្ម​ចំណេញ​មួយផ្នែក​រាល់ពេល​ធ្វើការ​ទូទាត់​ចំណាយ​ជាមួយ​បុគ្គល ឬ​អាជីវ​កម្មណា​ដែល​មិនបាន​ចុះបញ្ជី​ពន្ធដារ​។

​កត្តា​ទី​បួន គឺ​ពន្ធ​លើ​ប្រាក់ចំណូល ដែល​រាល់​អាជីវកម្ម​ទាំងអស់​ត្រូវធ្វើ​ការទូទាត់​បង់ពន្ធ​ទៅ​រដ្ឋាភិបាល ដោយ​ខាន​ពុំបាន​។ ប្រសិនបើ​ម្ចាស់​អាជីវកម្ម មិនបាន​ដឹង​ពី​របៀប​ក្នុងការ​គណនា ចំណូល ចំណាយ​សម្រាប់​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​នោះទេ ពួកគាត់​នឹងមាន​ភាពលំបាក​ក្នុងការ​អនុវត្ត​ការបង់ពន្ធ​។ បន្ថែម​ពីនេះ​ទៀត អាជីវកម្ម​របស់​ពួកគាត់ នឹង​ប្រឈម​ការខាតបង់​ច្រើន ទៅលើ​ចំនួន​ទឹកប្រាក់​ពន្ធ​នៃ​ប្រាក់ចំណូល ថែមទាំង​អាចមាន​ការចំណាយ​ទៅលើ​ការជួល​សេវា​ពី​អ្នកជំនាញ​ពន្ធដារ​ពី​ក្រុមហ៊ុន​ឯកជន​ណាមួយ មក​ដោះស្រាយ ឬ​ធ្វើការ​បង់ពន្ធ​ជាក់​ជាពុំខាន​។ កត្តា​ទី​ប្រាំ ដែល​ម្ចាស់​អាជីវកម្ម​ត្រូវ​ដឹង​ដែរ​ផង​នោះ គឺ​អាករ​លើ​តម្លៃបន្ថែម និង​កត្តា​ចុងក្រោយ​នោះ គឺ​ការយល់ដឹង​អំពី​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ ដែល​វា​នឹង​ជួយ​ឲ្យ​អាជីវកម្ម​ទទួលបាន​នូវ​ការទូទាត់​ទឹកប្រាក់​ពន្ធ​ដែល​បាន​បង់​រួច​ត្រលប់​មកវិញ ដោយ​ធ្វើ​ការបំពេញ​តាម​លក្ខខណ្ឌ​ច្បាប់​ពន្ធដារ​។ លើសពីនេះ​ទៀត គាត់​នឹង​អាច​គេចផុត​ការផាកពិន័យ ក្នុងករណី​បណ្តាលមកពី​កំហុសឆ្គង​ក្នុងការ​បំពេញ​បញ្ជី​ពន្ធដារ​។

​កត្តា​ដែល​បាន​រៀបរាប់​ខាងលើនេះ ពិតជា​កត្តា​សំខាន់​ដែល​ម្ចាស់​អាជីវកម្ម មិនគួរ​មើលរំលង​ទៅលើ​ចំណេះដឹង​មួយ​នេះឡើយ​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា គ្រប់​រាល់​អាជីវកម្ម​ទាំងអស់ គួរ​ចាប់ផ្តើម​មានការ​រៀបចំ ឬ​កែសម្រួល​របៀប​នៃ​ការបង់ពន្ធ ឲ្យ​ស្របទៅនឹង​ច្បាប់​ពន្ធដារ​នៃ​ប្រទេស​ណា ដែល​ខ្លួន​កំពុង ឬ​មានបំណង​ចង់​វិនិយោគ​។​


 
​ប្រសិនបើ​ម្ចាស់​អាជីវកម្ម​ទាំងឡាយណា ដែល​កំពុងធ្វើការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា មាន​ភាពលំបាក​ក្នុងការ​អនុវត្ត​ច្បាប់​ពន្ធដារ ក៏ដូចជា​ត្រូវការ​យល់ដឹង​បន្ថែម​ទាក់ទង​នឹង​ច្បាប់​ទាំងនេះ​ផងដែរ អាចធ្វើ​ការទំនាក់ទំនង​ទៅ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល ដើម្បី​សាកសួរ​ពត៌មាន​សិក្សា​វគ្គ​ពន្ធដារ​រយៈពេល​ខ្លី​។ វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល គឺជា​វិទ្យាស្ថាន​ដែល​បណ្តុះបណ្តាល​វគ្គ​ខ្លី​ពន្ធដារ​នេះ ដោយ​ផ្តល់នូវ​គុណភាព និង​ការអនុវត្ត ជាមួយនឹង​សាស្ត្រាចារ្យ​ជំនាញ​ពន្ធដារ ដែលមាន​បទពិសោធន៍​ផ្នែក​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​ឯកជន និង​រដ្ឋ​ផងដែរ​។

​សូម​ទំនាក់ទំនង​ចុះឈ្មោះ​សិក្សា ចាប់ពី​ឥឡូវនេះ រហូត​ត្រឹម​ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០១៨ តាមរយៈ​តាមរយៈ​គេហទំព័រ www.cam-ed.com សម្រាប់​ពត៌មាន​លម្អិត សូម​ទំនាក់ទំនង​មក​សាកសួរ​ពត៌មាន​ទី​តាំង​ផ្ទាល់​នៅ​អាគារ​លេខ ៦៤ ផ្លូវ ១០៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ (​កែង​ស្ពាន​នាគ​វត្តភ្នំ​) ឬ​តាមរយៈ​អ៊ី​ម៉ែ​ល [email protected] និង​ទូរស័ព្ទ​លេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦១ ។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com