អន្តរជាតិ
ច្រត់ព្រះនង្គ័ល​ថៃ​៖ គោ​ផឹកស្រា ទំនាយ​ថា ថៃ​នឹងមាន​ទំនាក់ទំនង​ល្អជា​មួយ​បរទេស​
17, May 2018 , 6:30 am        
រូបភាព
ពិធីច្រត់ព្រះនង្គ័លថៃ កាលពីថ្ងៃចន្ទ។ រូបថត AFP
ពិធីច្រត់ព្រះនង្គ័លថៃ កាលពីថ្ងៃចន្ទ។ រូបថត AFP
ដោយ: ធីតា
​ពិធី​ច្រត់ព្រះនង្គ័ល​ថៃ (Royal Ploughing Ceremony) បាន​ប្រព្រឹត្តទៅ​កាលពីដើម​សប្តាហ៍​កន្លងមក​នៅ​បរិវេណ​ព្រះបរមរាជវាំង Grand Palace ក្នុង​ក្រុង​បាងកកក្រោម​ព្រះរាជ​វត្តមាន​ព្រះមហាក្សត្រ Maha Vajiralongkorn ដែល​បាន​ឡើង​គ្រោង​រាជ​កាលពី​ចុងឆ្នាំ​២០១៦ បន្ត​ពី​ព្រះបិតា Bhumibol Adulaydej​។​



អត្ថបទទាក់ទង


​គោ​ឧសភរាជ​ពីរ​ក្បាល​ត្រូវបាន​តម្រូវ​ឲ្យ​បរិភោគ​អាហារ​ដែលមាន​ស្រូវ ពោត សណ្តែកខៀវ ល្ង ស្រា ទឹក និង​ស្មៅ​។ គោ​ទាំងពីរ​បានជ្រើសរើស​យក​ស្មៅ ទឹក និង​សុរា​។ ចំពោះ​ស្មៅ និង​ទឹក លោក Thanit Anekwit នៃ​ក្រសួងកសិកម្ម​បានលើកឡើង​ថា ដំណាំ​ដាំ​ដុះ ជាពិសេស​ផលិតផល​កសិកម្ម នឹងមាន​ដំណើរ​ការល្អ ខណៈ​ថៃ​ជា​ប្រទេស​នាំចេញ​អង្ករ​ដ៏​ធំ​មួយ​នៅលើ​ពិភពលោក​។​

​យោងតាម​ការផ្សាយ​រប​ស់ AFP មន្ត្រី​ក្រសួងកសិកម្ម​ថា បាន​ពន្យល់ថា ការជ្រើសរើស​ស្រា​របស់​គោ មានន័យថា ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការទូត​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត នឹង​ដំណើរ​ទៅដោយ​រលូន និង​ល្អប្រសើរ​។​

​ការ​ទស្សន៍ទាយ​នេះ ដែល​ទំនងជា​មានន័យថា រាល់​ជំនួប​ចរចា​ពាណិជ្ជកម្ម ការទូត ជាដើម តែងតែមាន​ការលើក​កែវស្រា អបអរសាទរ និង​ពង្រឹង​ចំណង​រវាង​ថៃ និង​បណ្តា​ប្រទេស​ផ្សេងៗ​៕


© រក្សាសិទ្ធិដោយ thmeythmey.com