ជាតិ
លោក កៃ គឹមសុង ត្រូវបាន​តែងតាំងជាប្រធានប្រតិបត្តិកាសែត Khmer Times
23, May 2018 , 1:22 pm        
រូបភាព
លោក កៃ គឹមសុង (អាវសខាងស្តាំ) ថតជាមួយបុគ្គលិក Khmer Times។ រូបថតផ្តល់ដោយ ម៉ៃ គុណមករា
លោក កៃ គឹមសុង (អាវសខាងស្តាំ) ថតជាមួយបុគ្គលិក Khmer Times។ រូបថតផ្តល់ដោយ ម៉ៃ គុណមករា
អតីតនិពន្ធនាយក​ភ្នំពេញ ប៉ុស្តិ៍ លោក កៃ គឹមសុង ត្រូវបានតែងតាំងជា​ប្រធានប្រតិបត្តិ (COO) កាសែត Khmer Times ។



លោក គឹមសុង បានចូលរួមជាមួយកាសែត Khmer Times នាពេល​ប្រមាណជាងពីរសប្តាហ៍បន្ទាប់ពី​លោកត្រូវបានម្ចាស់ក្រុមហ៊ុន​ថ្មីនៃក្រុមហ៊ុន Post Media (The Phnom Penh Post) បញ្ឈប់ការងារ ដោយសារតែអត្ថបទដ៏ចម្រូងចម្រាស់មួយដែល​សរសេរដោយ​អ្នកកាសែតបរទេសពីររូប ទាក់ទង​នឹងការផ្លាស់ប្តូរថ្នាក់ដឹកនាំក្រុមហ៊ុន។

ថ្លែងប្រាប់សារព័ត៌មាន​ Thmey Thmey លោក កៃ គឹមសុង ដែលមាន​បទពិសោធន៍ផ្នែក​សារព័ត៌មាន​ប្រមាណ​២០​ឆ្នាំ បានបញ្ជាក់ថា តួនាទី​របស់​លោកនៅកាសែត Khmer Times គឺ​គ្រប់គ្រង និង​ត្រួតពិនិត្យរាល់ប្រតិបត្តិការ​ទាំងអស់របស់ក្រុមហ៊ុន៕

អត្ថបទទាក់ទង
 




© រក្សាសិទ្ធិដោយ thmeythmey.com