អត្ថបទពាណិជ្ជកម្ម
អបអរសាទរ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ក្រុមហ៊ុន ប៉េង ហួត គ្រុប រួមគ្នា​ថែរក្សា បរិស្ថាន និង​ដាំ​ដើមឈើ​
06, Jun 2018 , 11:05 am        
រូបភាព
ដោយ:
​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ក្នុងឱកាស​អបអរសាទ​រ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ថ្នាក់ដឹកនាំ និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​របស់​ក្រុមហ៊ុន ប៉េង ហួត គ្រុប ជាង​២០០​នាក់ បានរួម​គ្នា​ដាំ​ដើមឈើ​ប្រមាណ​១៤០០​ដើម អម​សងខាង​ផ្លូវ​បេតុង​៧០B ប្រវែង​៧០០០​ម៉ែត្រ ក្នុង​ខេត្តកំពង់ចាម​។ ផ្លូវ​នេះ​មាន​ប្រវែង​សរុប​១៦​គីឡូម៉ែត្រ ជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដល់​ប្រជាពលរដ្ឋ ក្រោម​ការឧបត្ថម្ភ​រប​ស់​ក្រុមហ៊ុន ប៉េង ហួត គ្រុប​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ហេង វណ្ណ​នី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​មាន​ប្រសា​ស៍​ថា ក្នុង​គោលដៅ​រក្សារ​ការពារ​ព្រៃឈើ និង​បរិស្ថាន​រុក្ខទិវា ត្រូវបាន​កំណត់ដោយ​ព្រះរាជក្រឹត្យ លេខ ៧៣៨ សន ថ្ងៃទី​៨ ខែសីហា នៅក្នុង​ឆ្នាំ​១៩៥២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ​បរម​រតន​កោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ក្នុង​គោលបំណង បំផុស​ចលនា​ដាំ​ដើមឈើ​ឡើងវិញ​។ ជាមួយគ្នា​នោះ អង្គការសហប្រជាជាតិ​បាន​បង្កើត​ទិវា​បរិស្ថាន​ពិភពលោក​ក្នុង​ឆ្នាំ​១៩៧២ ក្នុងការ​បំផុល​គំនិត​ប្រជាពលរដ្ឋ ឲ្យ​ស្រលាញ់ បរិស្ថាន​របស់​យើង​។



​នាពេល​បច្ចុប្បន្ន​ដែរ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏បាន​កំនត់​យក​ថ្ងៃ ៥ ខែមិថុនា ដើម្បី​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង បរិស្ថាន​ពិភពលោក ដើម្បី​បន្ត​ការថែរក្សា​ព្រៃឈើ ដែលជា​ប្រយោជន៍​សង្គម​ដ៏​សំខាន់​។ នេះ​បើតាម ឯកឧត្តម ហេង វណ្ណ​នី  ដែល​បាន​មាន​បន្ត​ថ្លែងអំណរគុណ ដល់​ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែល​តែងតែ​ចូលរួម​រក្សា​បរិស្ថាន និង​តែងតែ​ចូលរួម​សកម្មភាព​សង្គម ដូចជា​ការសាងសង់​ផ្លូវ ព្រះវិហារ និង​សាលារៀន នា​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​នេះ តែម្តង​។ អភិ​រង​ខេត្តកំពង់ចាម ក៏បាន​ថ្លែង​សរសើរ​ដល់​បុគ្គលិក​របស់​ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែល​បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​កម្មវិធី​ដាំ​ដើមឈើ​នេះ​។​

​លោក អ៊ុក វីឡា នាយក​ផ្នែក​ធនធានមនុស្ស តំណាង​ឲ្យ​ក្រុមហ៊ុន ប៉េង ហួត គ្រុប បាន​មាន​ប្រសា​ស៍​ថា ក្នុង​ពិធី​នោះ​ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប មាន​សេចក្ដីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ក្នុងការ​ចូលរួម​កម្ម​វិធី​ដាំ​ដើមឈើ ក្នុងឱកាស​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥​មិថុនា នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​នេះ​។



​លោក អ៊ុក វីឡា បាន​ថ្លែង​បន្តទៀតថា ជា​រៀងរាល់ឆ្នាំ ថ្ងៃទី​៥ ខែមិថុនា ប្រទេស​នានា​ជាង​១៤០​ប្រទេស​ទូទាំង​ពិភពលោក នាំគ្នា​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​។ ទិវា​នេះ បាន​ជំរុញ​ឲ្យ​មានការ​យល់ដឹង​ពី​បញ្ហា​បរិស្ថាន​នានា ដូចជា​បញ្ហា​បំពុល​ក្នុង​សមុទ្រ បម្រែបម្រួល​អាកាសធាតុ ការថយចុះ​នៃ​ព្រៃឈើ និង​បង្វែរ​ចំណាប់អារម្មណ៍​ឲ្យ​យើង​គ្រប់គ្នា ចូលរួម​សកម្មភាព​ថែរក្សា និង​ការពារ​បរិស្ថាន ឲ្យ​មាន​និរន្តរភាព សម្រាប់​យើងទាំងអស់គ្នា និង​កូនចៅ​ជំនាន់​ក្រោយ​។

​ស្រប​ជាមួយ​ការផ្ដួចផ្តើម​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​បរិស្ថាន ដើម្បី​ធានា​ឲ្យ​បាន នូវ​ការអភិវឌ្ឍ​មួយ​ដែល​ប្រកបដោយ​និរន្តរភាព​។ ក្នុងនោះ​ក្រុមហ៊ុន ប៉េង ហួត គ្រុប បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ថែរក្សា​ការពារ​បរិស្ថាន ជាពិសេស​បរិស្ថាន​ក្នុង​គម្រោង​បុរី ដោយបាន​ដាំ​ដើមឈើ​ជាច្រើន​ប្រភេទ និង​មាន​សួន ព្រមទាំង​លំហ​បៃតង​ធំៗ ជាច្រើន​ដែល​ផ្ដល់​ភាពស្រស់​ស្រាយ និង​បរិយាកាស​រស់នៅ​ល្អ ដល់​ប្រជាជន​ក្នុង​គម្រោង និង បាន​ចូលរួម​លើក​កំពស់​ទីក្រុង​ស្អាត​។



«​ផឹកទឹក​នឹក​ដល់​ប្រភព បើ​បាន​ជ្រក​ម្លប់​សូម​នឹក​ដល់​អ្នក​ដាំ​»​។ នេះ​ជា​ប្រសា​ស៍​ផ្ទាល់​របស់​ស្ថាបនិក​ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែល​បានលើកឡើង​ដោយ លោក អ៊ុក វីឡា នា​ថ្ងៃនោះ​បាន​សរ​បញ្ជាក់ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប  បាន​រីកចម្រើន​រហូតដល់​ស​ព្វ​ថ្ងែ​នេះ ក្រុមហ៊ុន​តែង​ជានិច្ចកាល​ចែករំលែក និង​ចូលរួម​អភិវឌ្ឍ​សង្គម តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌​ផ្សេងៗ​ដូចជា ការកសាង​ព្រះវិហារ និង​ផ្លូវថ្នល់ កាលពីពេល​ថ្មីៗ​នេះ​ផងដែរ​។ ក្នុងនោះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បាន​ឧបត្ថម្ភ​ជា​សម្ភារ​សិក្សា ដល់​សាលា​ចំនួន​៤ ក្នុងស្រុក​ស្រី​សន្ធរ ព្រមទាំង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ទៀត ជូន​ដល់​សាលាស្រុក​។​

​លោក អ៊ុក វីឡា បាន​មាន​ប្រសា​ស៍​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម ហេង វណ្ណ​នី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​, លោក ស៊ីម គង់​អភិបាល​នៃ​គណៈ​អភិបាលស្រុក​, លោកគ្រូ​អ្នកគ្រូ ក្មួយៗ​សិស្សសាលា និង​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​សង្ឃឹមថា បងប្អូន​នឹង​ជួយ​ថែរក្សា និង​បន្ត​ដាំ​ដើមឈើ លំអ​តាម​ដងផ្លូវ​នេះ ដើម្បី​បានជា​សោភ័ណភាព និង​ជា​ម្លប់​ដល់​អ្នកធ្វើដំណើរ​ទាំ​ង​ឡាយ​។ ជា​ចុងក្រោយ​សូម ជូនពរ​អ្នក​ទាំងអស់គ្នា ឲ្យ​ទទួលបាន​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕











(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com