គ​.​ជ​.​ប​. មិន​ធ្វើតាម​សំណើ​របស់​បក្ស​ជួង ដែល​ស្នើ​ឲ្យ​គូស​ធិ​ក​តែ​ម្យ៉ាង លើ​សន្លឹកឆ្នោត​
ជាតិ
បោះឆ្នោត
គ​.​ជ​.​ប​. មិន​ធ្វើតាម​សំណើ​របស់​បក្ស​ជួង ដែល​ស្នើ​ឲ្យ​គូស​ធិ​ក​តែ​ម្យ៉ាង លើ​សន្លឹកឆ្នោត​
16, Jul 2018 , 7:19 pm        
រូបភាព
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ថ្លែងទៅកាន់អ្នកគាំទ្រ មុននឹងចេញដង្ហែក្បួនឃោសនា។ រូបពីគណនីហ្វេសបុកឈ្មោះ Veasna Khem
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ថ្លែងទៅកាន់អ្នកគាំទ្រ មុននឹងចេញដង្ហែក្បួនឃោសនា។ រូបពីគណនីហ្វេសបុកឈ្មោះ Veasna Khem
ដោយ: ថ្មីៗ
​សំណើ​របស់លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ដែល​សុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោ​យ (​គ​.​ជ​.​ប​.) កំណត់​យក​សញ្ញា​ធិ​ក (✓) តែមួយគត់ សម្រាប់​គូស​លើ​សន្លឹកឆ្នោត បានទទួល​ចម្លើយ​អវិជ្ជមាន​។ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប​. បាន​ប្រាប់​ប្រធាន​គណបក្ស ដែលមាន​រូប​ជួង​ជា​សញ្ញា​សម្គាល់ថា មិនអាច​ធ្វើតាម​សំណើ​នេះ​បានឡើយ​។


​តាមរយៈ​លិខិត ធ្វើ​នៅ​ថ្ងៃ​១៥ ខែកក្កដា ដើម្បី​ផ្ញើជូន​លោក ខឹម វាសនា លោក ស៊ិ​ក ប៊ុន​ហុក បាន​បកស្រាយ​ថា ការសម្រេច​របស់​គ​.​ជ​.​ប​. គឺ​ផ្នែក​លើ​មូលដ្ឋាន​ច្បាប់​។ លោក ពន្យល់ លោក ខឹម វាសនា ក្នុង​លិខិត​នោះ​ថា ការប្រើ​សញ្ញា​ធិ​ក​តែ​ម្យ៉ាង គឺ​មិន​ឆ្លុះបញ្ចាំង​ពីបទ​បញ្ញត្តិ ដែល​កំណត់​ពី​របៀប​គូស​សន្លឹកឆ្នោត​ឡើយ​។  
 
​ប្រធាន​គ​.​ជ​.​ប​. រូបនេះ បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុង​បទបញ្ញត្តិ​នៃ​របៀប​គូ​សន្លឹកឆ្នោត មិនបាន​ចែងថា អ្នកបោះឆ្នោត ត្រូវតែ​គូសសញ្ញា​ធិ​ក តែមួយគត់​នោះទេ​។ ច្បាប់​អនុញ្ញាត​ឲ្យ​អ្នកបោះឆ្នោត​គូសសញ្ញា​គាំទ្រ​ទូទៅ នៅលើ​សន្លឹកឆ្នោត វៀរលែងតែ​គំនូស​សញ្ញា​ទាំងឡាយណា ដែល​ធ្វើ​ឲ្យ​គេ​ស្គាល់​អត្តសញ្ញាណ​របស់​អ្នកបោះឆ្នោត​»​។ 
 
​លោក ស៊ិ​ក ប៊ុន​ហុក ហ៊ាន​អះអាង​ប្រា​ប់លោក ខឹម វាសនា​ថា ទោះជា​ប្រើស​ញ្ញា​ច្រើនបែប ដើម្បី​គូស​លើ​សន្លឹកឆ្នោត​ក្តី ក៏​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការសម្ងាត់​នៃ​ការបោះឆ្នោត​ដែរ​។ លោក បន្តថា ប្រទេស​ជាច្រើន​លើ​ពិភពលោក ដូចជា​អង់គ្លេស ជាដើម ក៏​មិន​តម្រូវ​ឲ្យ​អ្នកបោះឆ្នោត គូសសញ្ញា​គាំទ្រ​ជាក់លាក់​ណាមួយ​នៅលើ​សន្លឹកឆ្នោត​នោះទេ​។ 
 
​ថ្មីៗ​នេះ លោក ខឹម វាសនា បានដាក់​លិខិត​ទៅកាន់​លោក ស៊ិ​ក ប៊ុន​ហុក ដើម្បី​សុំ​ឲ្យ​គ​.​ជ​.​ប​. លុបចោល​នូវ​ចំណុច ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​អាច​ប្រើ​សញ្ញា​ច្រើនយ៉ាង សម្រាប់​គូស​លើ​សន្លឹកឆ្នោត​។ លោក យល់ថា ការប្រើ​សញ្ញា​បែបនេះ ឬ​បែប​នោះ គឺអាច​ឲ្យ​គេ​សម្គាល់​អត្តសញ្ញាណ​របស់​អ្នកបោះឆ្នោត ហើយ​ធ្វើ​ឲ្យ​ការបោះឆ្នោត លែង​សម្ងាត់​។ លោក បារម្ភ​ថា នៅពេល​គេ​អាច​សម្គាល់​អត្តសញ្ញាណរ​បស់​អ្នកបោះឆ្នោត នោះ​ការគំរាមកំហែង និង​ការទិញ​ឬ​លក់​សន្លឹកឆ្នោត នឹង​អាច​កើតមានឡើង​។​
 
​បើតាម​គ​.​ជ​.​ប​. ក្រៅពី​សញ្ញា​ធិ​ក ប្រជាពលរដ្ឋ អាច​ប្រើ​សញ្ញា​ជាច្រើន​ទៀត សម្រាប់​គូស​លើ​សន្លឹកឆ្នោត ដូចជា មានដូចជា ×, +, -, /, v, U, 0, ~ ។​ល​។ យ៉ាងណាក៏ដោយ គ​.​ជ​.​ប​. នៅតែ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ប្រើ​សញ្ញា​ធិ​ក ជាជាង​ប្រើស​ញ្ញា​ផ្សេង​៕ 

អត្ថបទទាក់ទង
 

Tag:
 បោះឆ្នោត
  LDP
  ខឹម វាសនា
  គជប
  ស៊ិ​ក ប៊ុន​ហុក
© រក្សាសិទ្ធិដោយ thmeythmey.com