ជាតិ
សភា បើក​កិច្ចប្រជុំ​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​បង្កើត​រដ្ឋាភិបាល​ថ្មី​
06, Sep 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋសភា បើក​កិច្ចប្រជុំ​ជា​លើក​ទី​ពីរ​នៅ​ថ្ងៃទី​៦ កញ្ញា​នេះ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​នៃ​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​បង្កើត​រដ្ឋាភិបាល​ក្នុងពេល​ជាមួយគ្នា​តែម្តង (​បោះឆ្នោត​ជា​កញ្ចប់​)​។ ការបង្កើត​ក្បាលម៉ាស៊ីន​រដ្ឋសភា​និង​សមាសភាព​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៦ តាមរយៈ​ការបោះឆ្នោត​ជា​កញ្ចប់​នេះ គឺធ្វើឡើង​តាម​នីតិវិធី ដែល​មានចែង​ក្នុង​មាត្រា​៤​នៃ​រដ្ឋធម្មនុញ្ញ​បន្ថែម​។


 
​ថ្នាក់ដឹកនាំ​រដ្ឋសភា ដែល​សំដៅ​នោះ រួមមាន ប្រធានរដ្ឋសភា និង​អនុប្រធានរដ្ឋសភា​ទាំង​ពីររូប រួមទាំង​ប្រធាន​និង​អនុប្រធាន​នៃ​គណៈកម្មការ​ជំនាញ​នានា​របស់​រដ្ឋសភា​។ ចំណែក​សមាសភាព​រដ្ឋា​ភិ​បាល រួមមាន នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​។​
 
​តំណាងរាស្ត្រ​ទាំង​១២៥​រូប ដែល​សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​រដ្ឋសភា​ប្រកាស​សុពលភាព នៅក្នុង​កិច្ចប្រជុំ​លើកដំបូង​កាលពី​ថ្ងៃទី​៥ កញ្ញា​។ តំណាងរាស្ត្រ​ទាំងនោះ បាន​ចូលទៅ​ស្បថ​ក្នុង​ព្រះបរមរាជវាំង​រួចរាល់​ហើយ ក្នុង​ថ្ងៃ​ដដែល​៕
 

Tag:
 សភា​
  រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com