ជាតិ
ឆាយ លីអាន បេក្ខជនដែលផ្តើមគំនិតតវ៉ា ឡើងនិទ្ទេសពី D មក A
× យុវសិស្ស ឆាយ លីអាន ពីខេត្តកំពត ដែលជាបេក្ខជនដំបូងគេ ចេញ តវ៉ាលទ្ធផលប្រឡងមុខវិជ្ជាគណិតវិទ្យា បានឡើងពីនិទ្ទេស D ទៅនិទ្ទេស A វិញជាមួយលំដាប់ពិន្ទុ ៩៩,៩០២ ។
ជ័យលាភីមេដាយមាសគណិតវិទ្យាទូទាំងប្រទេសរូបនេះ រំភើបយ៉ាងខ្លាំង ក្រោយការតវ៉ារបស់ខ្លួនបានជោគជ័យ ជាពិសេសខ្លួនឯងផ្ទាល់ដែលទទួលបានរហូតដល់និទ្ទេស A ខណៈលទ្ធផលដំបូងដែលប្រកាសកាលពីថ្ងៃទី១០ ខែកញ្ញា រូបគេបាននិទ្ទេស F លើមុខវិជ្ជាគណិតវិទ្យា។ លទ្ធផលនេះ ធ្វើឲ្យពិន្ទុរួមរបស់គេធ្លាក់ទៅ D។
© រក្សាសិទ្ធិដោយ thmeythmey.com