ជាតិ
លោក គឹម សុខ បានសិទ្ធិទៅរស់នៅប្រទេសហ្វាំងឡង់ រូបពីហ្វេសប៊ុកលោក អ៊ុំ សំអាន តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ
× ភ្នំពេញ៖ ក្រោយពីរត់គេចខ្លួនពីប្រទេសកម្ពុជាមួយរយៈពេលខ្លីមកនេះ លោក គឹម សុខ អ្នកវិភាគនយោបាយ បានទៅរស់នៅប្រទេសហ្វាំងឡង់ហើយ បន្ទាប់ពីទទួលបានសិទ្ធិជ្រកកោននៅទីនោះ ។
តាមរយៈហ្វេសប៊ុកលោក អ៊ុំ សំអាន តំណាងអតីតគណបក្សសង្គ្រោះជាតិ ដែលទើបចេញពីពន្ធនាគារ បានបញ្ជាក់ថា លោក គឹម សុខ និងកូនស្រី បានសិទ្ធិនយោបាយ សម្រាប់ជ្រកកោននៅហ្វាំងឡង់នេះ។
លោក គឹម សុខ អ្នកវិភាគនយោបាយ ទើបចេញពីពន្ធនាគារ កាលពីខែសីហាកន្លងមក ក្រោយពីលោកបានអនុវត្តទោសតាមកំណត់។ បន្ទាប់ពីចេញពន្ធនាគារភ្លាម អ្នកវិភាគរូបនេះ នៅតែនិយាយរិះគន់រដ្ឋាភិបាលដោយឥតសំចៃមាត់ រហូតដល់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសទាមទារសំណងជំងឺចិត្ត៨០០លានរៀល ដោយអមនឹងការព្រមានចាប់ដាក់ពន្ធនាគារវិញផងដែរ បើសិនជាគ្មានថវិកាសង។ ដោយសារការព្រមានពីនាយករដ្ឋមន្ត្រីនេះហើយ ទើបធ្វើឲ្យលោក គឹម សុខ គេចខ្លួនពីប្រទេសកម្ពុជានេះ ៕
© រក្សាសិទ្ធិដោយ thmeythmey.com