កីឡាជាតិ
ជាតិ
ក្រុម​នារី​កម្ពុជា​បាន​​ពាន Trophee L'Equipe ក្រោយឈ្នះម្ចាស់ផ្ទះបារាំង ខណៈ ក្រុម​បុរស​បាន​លេខ​២
14, Oct 2018 , 10:51 pm        
រូបភាព
ប្រភពរូបថត៖ Chantrea Oum
ប្រភពរូបថត៖ Chantrea Oum
ដោយ: ថ្មីៗ
​ក្រុមកីឡា​ការិនី​ប៉េតង់​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​បារាំង ១៣-៣ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ឈ្នះ​ពាន Trophee L’Equipe លើ​វិញ្ញាសា​បី​ទល់​បី ស្រប​ពេលដែល​ក្រុម​បុរស​បាន​លេខ​ពីរ ក្រោយ​ចាញ់​ម៉ា​ដា​ហ្កា​ស្កា ១៣-៣ ។​



​នេះ​ជា​ពាន​ទី​បី​របស់​ក្រុម​កម្ពុជា ដែល​រកបាន​ដោយ​កីឡាការិនី កែ ឡេង​, អ៊ុក ស្រីមុំ និង អ៊ុន ស្រី​យ៉ា​។ ពាន​ទីមួយ សម្រេចបាន​ដោយ​កីឡាការិនី កែ ឡេង និង​អ៊ុក ស្រីមុំ លើ​វិញ្ញាសា​វាយ​គូ​នារី និង​មួយទៀត សម្រេចបាន​ដោយ​កីឡាការិនី អ៊ុន ស្រី​យ៉ា លើ​វិញ្ញាសា​វាយ​ទោល​។​

​ក្រុម​កីឡាករ​កម្ពុជា​ដែលមាន​កីឡាករ សុខ ចាន់​មាន​, ញ៉ែម បូរ៉ា និង យ៉ា ចាន់​ដា​រិ​ទ្ធ បាន​ចំណាត់ថ្នាក់​លេខ​ពីរ​ក្រោយ​ចាញ់​ក្រុម​ម៉ា​ដា​ហ្គា​ស្កា​។ នេះ​ជា​ការរង​បរាជ័យ​លើក​ទី​ពីរ​ផងដែរ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​ក្រុម​បុរស បន្ទាប់ពី សុខ ចាន់​មាន ចាញ់​លើ​វិញ្ញាសា​ឯកត្តជន​៕

អត្ថបទទាក់ទង


Tag:
 ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com