កីឡាអន្តរជាតិ
អន្តរជាតិ
Guardiola៖ ចម្រៀង​៦​បទ​បានកំណត់​ជីវិត ស្នេហា បាល់ទាត់ និង​គ្រួសា​របស់ខ្ញុំ
27, Oct 2018 , 4:59 pm        
រូបភាព
​លោក Pep Guardiola អ្នកចាត់ការ​ទូទៅ Manchester City បាន​ប្រាប់​ពី​ចំណងជើង​បទ​ចម្រៀង​ចំនួន ៦​បទ ដែល​ជួយ​កំណត់ពេល​វេលា​ដ៏​សំខាន់​សម្រាប់​ជីវិត និង​អាជីព​របស់លោក​នៅក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ BBC Radio 5 live នៅ​ថ្ងៃទី​២៥ ខែតុលា​។​



​ពី​កុមារ​ក្រីក្រ​ដែល​ដើ​លេង​បាល់ទាត់​នៅលើ​ដងផ្លូវ បានក្លាយ​ទៅ​អ្នកចាត់ការ​ក្រុមកីឡា​បាល់ទាត់​ដ៏​ល្បីល្បាញ​ម្នាក់ និង​ជា​ឪពុក​គេ​នោះ Guardiola តែងតែ​គេច​ចេញពី​ពិភព​ខាងក្រៅ ហើយ​សំងំ​នៅក្នុង​ផ្ទះ​ដើម្បី​ស្តាប់​តន្ត្រី​ដែល​លោក​ចូលចិត្ត​។​
 
​នៅក្នុង​បទ​សម្ភាស អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​៤៧​ឆ្នាំ​រូបនេះ និយាយ​យ៉ាងយូរ​អំពី​ការចិញ្ចឹម​បីបាច់​គ្រួសារ និង​ទំនាក់ទំនង​ពិសេស​របស់គាត់​ជាមួយ​ប្រជាជន​ក្នុង​ក្រុង Manchester ប្រទេស​អង់គ្លេស ខណៈដែល​លោក​ជញ្ជឹង​គិតពី​អ្វីដែល​នឹង​កើតឡើង​នាពេល​អនាគត​។​


 
 Guardiola ក៏បាន​រៀបរាប់​ពី​រាត្រី​មួយ​ដែល​ភរិយា​និង កូនស្រី​ពីរ​នាក់​របស់លោក​ស្ថិតក្នុង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នា​ការប្រគុំ​តន្ត្រី​មួយ​នៅ​កីឡដ្ឋាន Manchester Arena ផងដែរ ដែល​ហេតុការណ៍​នោះបាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជាង​២០​នាក់ និង​របួស​ជាច្រើន​នាក់​។​
 
​អតីត​អ្នកចាត់ការ Barcelona ដែល​ចូលចិត្ត​ស្តាប់​ចម្រៀង និង​តែងតែ​ទៅ​ចូលរួម​ការប្រគុំ​តន្ត្រី​បាន​ប្រាប់​ពី​ចំណងជើង​បទ​ចម្រៀង​ចំនួន​៦​បទ​ដែល​បាន​ជួយ​កំណត់​ជីវិត ស្នេហា និង​អាជីព​អ្នកជា​គ្រូបង្វឹក​កីឡាបាល់ទាត់​ឲ្យ​បាន​ជោគជ័យ​មកទល់នឹង​សព្វថ្ងៃនេះ​។​

​ចម្រៀង​ទាំង ៦​បទ​នោះ​មាន​ចំណងជើង​ថា​

១- Don't Look Back in Anger ច្រៀង​ដោយ​លោក Oasis ក្នុង​ឆ្នាំ ១៩៩៦
 
 
២- The Healing Day ដោយ Bill Fay ឆ្នាំ ២០១២
 
 
៣- Fiesta, ដោយ Joan Manuel Serrat ឆ្នាំ ១៩៧០
 
 
៤- Amor Particular, ដោយ Lluis Llach ឆ្នាំ ១៩៨៤
 
 
៥- New York, New York, ដោយ Frank Sinatra ឆ្នាំ ១៩៨០
 
 
៦- Your Song, ដោយ Elton John ឆ្នាំ​១៩៧០ 
 
 
 

Tag:
 បាល់ទាត់​
  Pep Guardiola
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com