ជាតិ
លិច​ទូក​ក្នុង​ទន្លេបាសាក់​៖ រកឃើញ​សាកសព​ម្នាក់ ក្នុងចំណោម​បងប្អូន​បីនាក់ ដែល​បាត់​ខ្លួន​
30, Oct 2018 , 11:17 am        
រូបភាព
​ភ្នំពេញ​៖ សាកសព​ក្មេងស្រី រិ​ន ស្រីអូន អាយុ​១៣​ឆ្នាំ ដែល​បាន​បាត់​ខ្លួន​ក្នុង​ទន្លេបាសាក់​ជាមួយ​បងប្អូន​ពីរ​នាក់​ទៀត ដោយសារតែ​ការ​លិច​ទូក ត្រូវបាន​ប្រជា​ពល​រកឃើញ នៅ​ព្រឹក​ថ្ងៃទី​៣០​តុលា​នេះ​។


 
​ម្តាយ បាន​ប្រាប់​ទៅ​អ្នកសារព័ត៌មាន​ថា កូនប្រុស​ច្បង​ឈ្មោះ  រិ​ន មករា អាយុ​១៨​ឆ្នាំ និង​កូនស្រី​ពៅ​ឈ្មោះ រិ​ន ស្រីរ័ត្ន អាយុ​៩​ឆ្នាំ មិនទាន់​រកឃើញ​នៅឡើយ​ទេ​។ អាជ្ញាធរ និង ប្រជាពលរដ្ឋ កំពុង​បន្ត​នាំគ្នា​ជួយ​ស្វែងរក​បងប្អូន​ទាំងពីរ​នាក់​នោះ​។  

អត្ថបទទាក់ទង
 
 
ហេតុការណ៍​បាត់​ខ្លួន​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៩​តុលា ដោយ​បុរស​ឈ្មោះ រិ​ន មករា និង​មិត្តស្រី បាន​បបួលគ្នា​ជិះទូក​លេង​តាម​ដង​ទន្លេបាសាក់ ដោយ​ពួកគេ​មិនចេះ​បញ្ឆេះ​ម៉ាស៊ីន​បើកបរ​ទូក​។ ភ្លាមនោះ បុរស​ឈ្មោះ រិ​ន មករា បាន​ហៅ​ឪពុក​របស់ខ្លួន ឈ្មោះ មួង រិ​ន មក​បញ្ឆេះ​ម៉ាស៊ីន​បើកបរ​ទូក ជូន​ពួកគេ​ដើរលេង​។ ជាមួយគ្នា​នោះ ឪពុក​ក៏បាន​ហៅ​កូនស្រី ២​នាក់​ទៀត (​រិ​ន ស្រីអូន និង រិ​ន ស្រី​រ័ត្ន) ឡើង​ជិះទូក​លេង​ជាមួយគ្នា​ផងដែរ​។ 
 
​ក្រោយពេល​ទូក​បាន​បើក​ឃ្លាត​ចេញពី​ច្រាំងទន្លេ បាន​ប្រហែល​៤០​ម៉ែត្រ ស្រាប់​តែមាន​ខ្យល់​បក់​ខ្លាំង បណ្ដាលអោយ​ទូក​នោះ​លិច​តែម្ដង​។  ដោយមាន​ការជួយ​សង្គ្រោះ​ពី​អ្នកផ្សេង លោក មួង រិ​ន និង​មិត្តស្រី​របស់ រិ​ន មករា បាន​រួច​ផុតពី​គ្រោះថ្នាក់​៕
 

Tag:
 ​បាត់​ខ្លួន​
  ទន្លេ​
  ទូក​
  កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com