ជាតិ
វិចិត្រករ​សំរាម រៀម មុនី​ស៊ី​ឡុង យក​ដប​៦០០០ និង​ទុយោ​១៦០០០ ច្នៃ​ជា​ចាប៉ីដងវែង​
22, Nov 2018 , 10:45 am        
រូបភាព
​មនុស្ស​សំរាម​! វិចិត្រករ​សំរាម​! ជាការ​មើលងាយ​? មិនជា​បញ្ហា​នោះឡើយ​សម្រាប់​លោក រៀម មុនី​ស៊ី​ឡុង ដោយ​លោក​ពេញចិត្ត​ការហៅ​បែបនេះ ព្រោះ​លោក​ជា​មនុស្ស​ម្នាក់​ដែល​ស្គាល់​ពី​តម្លៃ​របស់​សំរាម​។ វិចិត្រករ​នៅ​ខេត្តសៀមរាប​រូបនេះ បន្ត​ច្នៃប្រឌិត​ឥតឈប់ឈរ ដោយ​ចុង​ក្រោយនេះ លោក​បាន​យក​ដប​៦០០០ និង​ទុយោ​១៦០០០ ច្នៃ​ចេញ​ចាប៉ីដងវែង ដើម្បី​យកទៅដាក់​តាំងនៅ​មហោស្រព​ចាប៉ីដងវែង​នៅក្នុង​បរិវេណ​វត្ត​រាជ​បូ​ណ៌ ក្នុង​សៀមរាប​ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ​។​

 
 
​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែវិច្ឆិកា នេះ លោក រៀម មុនី​ស៊ី​ឡុង និង​មិត្តភក្តិ​របស់លោក បាន​ដឹក​ចាប៉ីដងវែង​ប្រវែង​៦​ម៉ែត្រ ដែល​ខ្លួន​បាន​កែច្នៃ យកទៅដាក់​នៅ​បរិវេណ​មហោស្រព​ក្នុង​វត្ត​រាជ​បូ​ណ៌ តាមរយៈ​រទេះគោ​ដោយមាន​កង់​ធាក់ ហើយ​លោក ស៊ី​ឡុង ផ្ទាល់​ប្រើ​កម្លាំង​ខ្លួន​អូស​នៅខាងមុខ​។​
 
​សូម​ទស្សនា​សកម្មភាព​ដូចខាងក្រោម​៖ 
 
 
 





















Tag:
 ចាប៉ីដងវែង​
  រៀម មុនី​ស៊ី​ឡុង​
  សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com