កីឡាជាតិ
ជាតិ
​លោក លី វណ្ណា ទៅដល់​ក្រុង Krakow ដើម្បី​ឈាន​បញ្ចប់​កិច្ចព្រមព្រៀង​ទិញ​ក្លិប Wisla Krakow
22, Dec 2018 , 5:31 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក លី វណ្ណា អ្នកជំនួញ​ខ្មែរ​-​បារាំង និង​ដៃគូ​ជំនួញ​របស់ខ្លួន បាន​ទៅដល់​ក្រុង Krakow ដើម្បី​ឈានទៅដល់​កិច្ចព្រមព្រៀង​លើ​ការទិញ​ក្លិប​កីឡាបាល់ទាត់​កំពូល​ប៉ូឡូញ Wisla Krakow​។  នេះ​បើ​យោងតាម​ការផ្សាយ​របស់ www.przegladsportowy.pl ។​

 
 
​លោក លី វណ្ណា ត្រូវបាន​រាយការណ៍​ថា បានចាប់ផ្តើម​ជំនួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្លិប Wisla Krakow កាលពី​ថ្ងៃ​សុក្រ ហើយ​ឈានដល់​ការសម្រេច​ផ្សេងៗ​ទៀត​នា​អំ​ឡុងចុង​សប្តាហ៍​នេះ​។ ក្រៅពី​លោក លី វណ្ណា ក៏មាន​វត្តមាន​ផងដែរ លោក Mats Hartling តំណាង​ដៃគូ​ជំនួញ​ក្រុមហ៊ុន​អង់គ្លេស Noble Capital Partners និង​លោក Adam Pietrowski ដែលជា​ទីភ្នាក់ងារ​កីឡាបាល់ទាត់​។​


 
​តាម​របាយការណ៍ អ្នក​ទាំងបី បាន​ជួបពិភាក្សា​ជា​បន្តបន្ទាប់​ជាមួយ លោក Daniel Golda អនុប្រធាន​ក្លិប លោក Maciej Stolarczyk ដែលជា​គ្រូបង្វឹក និង​បុគ្គលិក​មួយចំនួន​ផងដែរ​។ ជាមួយគ្នានេះ គេ​បានឃើញ​លោក លី វណ្ណា និង​លោក Mats Hartling អង្គុយ​ទស្សនាការ​ប្រកួត​រវាង Wisła Kraków  និង Lech Poznan ផងដែរ ដោយ Krakow ចាញ់ ១-0៕


 ប្រភពរូបថត៖ vaaju.com, sportowefakty.wp.pl

Tag:
 ​លី វណ្ណា
© រក្សាសិទ្ធិដោយ thmeythmey.com