Asian Cup៖ ថៃ​ប៉ះ​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ខណៈ​ឥណ្ឌា​ជួប​បា​រ៉ែ​ន នៅ​ម៉ោង​១១​យប់​នេះ​
កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ថៃ​ប៉ះ​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ខណៈ​ឥណ្ឌា​ជួប​បា​រ៉ែ​ន នៅ​ម៉ោង​១១​យប់​នេះ​
14, Jan 2019 , 6:12 pm        
រូបភាព
​ការជួបគ្នា​ដ៏​សំខាន់​ចំនួន​ពីរ​គូ​សម្រាប់​ការប្រកួត​លើកចុងក្រោយ​ពូ​ល A គឺ​ដើម្បី​កំណត់ថា​ក្រុម​ណា​ត្រូវ​នៅ ឬ​ទៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់ AFC Asian Cup 2019 ដែលមាន​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ថៃ បា​រ៉ែ​ន និង​ឥណ្ឌា​។


 
​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដែលមាន​៤​ពិន្ទុ​ឈរ​នៅ​កំពូល​តារាង​ត្រូវ​តទល់​ជាមួយ​ថៃ​ដែល​ស្ថិតនៅ​លេខ​៣​មាន​៣​ពិន្ទុ ហើយ​ឥណ្ឌា​ដែល​ឈរ​លេខ​ពីរ​ក្នុង​ពូ​ល​ក៏ត្រូវ​ប្រជែង​នឹង​បា​រ៉ែ​ន​មាន​១​ពិន្ទុ នា​ជំនួប​កាត់សេចក្តី នៅ​ថ្ងៃទី​១៤ ខែមករា វេលា​ម៉ោង ១១:០០​នាទី​យប់​ដូចគ្នា [​ម៉ោង​នៅ​កម្ពុជា​]​។ ក្រុម​ទាំង​៤​សុទ្ធតែ​មានឱកាស​ឡើងទៅ​វគ្គ​បន្ត​ដូចគ្នា​។​
 
​យ៉ាងណាក៏ដោយ បើ​គិត​តាម​ពិន្ទុ​បច្ចុប្បន្ន ម្ចាស់ផ្ទះ​មានប្រៀប​ជាងគេ រីឯ​ឥណ្ឌា និង​ថៃ​ជា​ក្រុម​មានឱកាស​ដណ្តើមយក​លេខ​២ និង​៣​ល្អ​បំផុត​ជាង​បា​រ៉ែ​ន​។​
​ឆ្លងកាត់​ការប្រកួត​២​លើក​កន្លងមក​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ស្មើ​បា​រ៉ែ​ន ១-១ និង​ឈ្នះ​ឥណ្ឌា ២-០​។ ថៃ​ឈ្នះ​បា​រ៉ែ​ន ១-០ តែ​ចាញ់​ឥណ្ឌា ៤-១៕
 

Tag:
 បាល់ទាត់​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com