ជាតិ
សង្គមជាតិ
តុលាការ កាត់ក្តី​អតីត​អភិបាលខេត្ត​តាកែវ ​និង​គ្នីគ្នា ដែល​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម កាលពី​ឆ្នាំមុន​
23, Jan 2019 , 9:34 am        
រូបភាព
សកម្មភាពសមត្ថកិច្ច នាំខ្លួនលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ទៅកាន់តុលាការ ពេលត្រូវបានចាប់ខ្លួនកន្លងមក
សកម្មភាពសមត្ថកិច្ច នាំខ្លួនលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ទៅកាន់តុលាការ ពេលត្រូវបានចាប់ខ្លួនកន្លងមក
ដោយ: ថ្មីៗ
​ក្រោយ​ដាក់​ឲ្យ​ស្ថិត​ក្នុងការ​ស៊ើបសួរ​ជិត​មួយឆ្នាំ​កន្លងមក ទីបំផុត សំណុំរឿង​របស់លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដែល​រង​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​លើ​នារី​ម្នាក់ ក៏​ឈានដល់​ការជំនុំជម្រះ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​នេះ​។ 


 
​លោក ឡាវ វណ្ណា​រិ​ទ្ធ អតីត​ស្នងការរង​ខេត្តតាកែវ ដែលជា​បងប្រុស​របស់​លោក ឡាយ វណ្ណៈ  រួមទាំង​មនុស្ស​ពីរ​នាក់​ផ្សេងទៀត ដែល​ម្នាក់​ជា​អ្នក​បើកឡាន​ឲ្យលោក ឡាយ វណ្ណៈ និង​ម្នាក់ទៀត ជា​អ្នកបម្រើ​ក្នុងផ្ទះ​របស់​នារី ជា​ជនរងគ្រោះ ក៏ត្រូវ​បាន​ជាប់​ចោទថា ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះដែរ​។ តុលាការ​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​អ្នក​ទាំង​បួន កាល​អំឡុង​ខែមេសា ឆ្នាំ​២០១៨​។​
 
​គួររម្លឹកថា លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ដែល​គេ​និយាយ​តៗ​គ្នា​ថា ជា​ស្រី​កំណាន់​របស់លោក ឡាយ វណ្ណៈ ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់ ដោយ​ស្ថានភាព​ចងក ក្នុងផ្ទះ ស្ថិតនៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​អំឡុង​ខែមករា ឆ្នាំ​២0១៨​។ ប៉ុន្តែ សមត្ថកិច្ច និង​សាធារណជន​ខ្លះ រកឃើញថា មរណភាព​របស់លោក​ស្រី មិនមែនជា​ការធ្វើអត្តឃាត​នោះទេ តែ​ជា​អំពើ​ឃាតកម្ម​៕
 

Tag:
 ​ឡាយ វណ្ណៈ
  តុលាការ​
  ជម្រះក្តី​
© រក្សាសិទ្ធិដោយ thmeythmey.com