ជាតិ
ចំណេញកាន់តែច្រើនពី«សួនដំណាំលក្ខណគ្រួសារ» ដែលពលរដ្ឋមិនគួរមើលរំលង!
04, Feb 2019 , 11:30 am        
រូបភាព
ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា អង្គការសេដាក នឹងរៀបចំសិក្ខាសាលាមួយស្ដីពី «សួនដំណាំគ្រួសារ» ដែលបណ្ដុះបណ្ដាលដោយលោកបណ្ឌិត យ៉ង សាំងកុមារ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅនៅថ្ងៃទី ៩ កុម្ភៈ នាភោជនីយដ្ឋានអូក្រា ចាប់ពីម៉ោង៨: ៣០ព្រឹក ដល់ម៉ោង ៤ល្ងាច។


 
ប្រជាពលរដ្ឋ ឬកសិករ ដែលមានបំណងរៀបចំ «សួនដំណាំគ្រួសារ» អាចចូលរួមសិក្ខាសាលាខាងលើ ដើម្បីទទួលបានចំណេះដឹងពីការរៀបចំសួនដំណាំគ្រួសារ។ តាមរយៈសិក្ខាសាលារៀបចំ «សួនដំណាំគ្រួសារ»នេះ លោក-អ្នក នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន គោលការណ៍ និងបច្ចេកទេសក្នុងការដាំដំណាំ, យល់ដឹងអំពីរបៀបថែទាំ និងការពារដំណាំ, យល់ដឹងពីរបៀបដាំ និងដាក់ជីធម្មជាតិ និងយល់ដឹងពីរបៀបជ្រើសរើសប្រភេទដំណាំធ្វើសួនគ្រួសារផងដែរ។ តើការដាំបន្លែលក្ខណគ្រួសារ (សួនដំណាំគ្រួសារ) មានអត្ថប្រយោជន៍អ្វីខ្លះដល់លោកអ្នក? ដូច្នេះ សូមចូលរួមសិក្ខាសាលា ដែលបណ្ដុះបណ្ដាលដោយលោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម។ សម្រាប់តម្លៃសំបុត្រចូលរួមក្នុងសិក្ខាសាលានេះ គឺតាម​ការស្ម័គ្រចិត្តរបស់លោក-អ្នក៕


 
 

Tag:
 សិក្ខាសាលា
  សួនដំណាំគ្រួសារ
  សេដាក
© រក្សាសិទ្ធិដោយ thmeythmey.com