កំណាព្យ
ជាតិ
ល្មម​បញ្ចប់​វប្បធម៌​ក្តិចត្រួយ​តម្រឹម​ទ្រើង​!
16, Feb 2019 , 8:29 am        
រូបភាព
ដោយ:
​បទ ព្រហ្មគីតិ

 
-​ក្តិចត្រួយ​តម្រឹម​ទ្រើង​ ​រឿង​ស្រុក​យើង​មាន​យូរហើយ​
​ការងារ​ខ្លះ​កន្តើយ​ ​មិនសូវ​ឡើយ​ខំ​ទាញ​គេ​។​
 
-​មិន​ទាញ​ឲ្យ​ឡើងបុណ្យ​ ​បែរ​នាំ​កុន​ស៊ុន​ជ្រេញ​ជ្រេ​
​ប៉ិន​ណាស់​ប៉ែង​ជើង​គេ​ ​មាន​ខ្លះ​រេ​ចាក់​មុខក្រោយ​។​
 
-​ឃើញ​គេ​បែប​ប្រុង​លាស់​ ​រករឿង​ខ្ទាស់​ឲ្យ​គេ​ខ្សោយ​
​រក​លេស​ចាក់បណ្តោយ​ ​បាន​គេ​ខ្សោយ​ពួយ​សង្កត់​។​
 
-​ខ្លះ​ឃើញ​គេ​គ្រាន់បើ​ ​មិន​សរសើរ​មិនដែល​កត់​
​គេ​ធ្វើ​ខំ​ដល់​ហត់​ ​បែរ​ខ្លួន​អត់​ឃើញ​គេ​ត្រូវ​។​
 
-​ខ្លះ​ខ្លាំង​បានតែ​មាត់​ ​ឲ្យ​ធ្វើ​ភ្លាត់​រត់​ខុសផ្លូវ​
​អ្នកខ្លះ​ធ្វើ​មិនសូវ​ ​ប៉ិន​ទាញ​ត្រូវដាក់​អាត្មា​។​
 
-​ក្តិច​គេ​មិន​ឲ្យ​ឡើង​ ​ឃើញ​គេ​ថ្កើង​កាច់​ដូច​ផ្កា​
​ថែម​ស្រោ​យ​ច​ទឹកបន្សារ ​ដល់​ពេលណា​រឿង​ហ្នឹង​ចប់​?
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com