មន្ត្រី​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​ជាច្រើន​មិនទាន់​ប្រគល់​រថយន្ត​ឲ្យ​រដ្ឋ​វិញ ក្រោយ​កិច្ចប្រជុំ APEC
រថយន្ត
អន្តរជាតិ
មន្ត្រី​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​ជាច្រើន​មិនទាន់​ប្រគល់​រថយន្ត​ឲ្យ​រដ្ឋ​វិញ ក្រោយ​កិច្ចប្រជុំ APEC
18, Feb 2019 , 8:39 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ធីតា
​ប៉ូលិស​ក្នុងប្រទេស​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ បន្ត​ស្វែងរក​រថយន្ត​ជិត​៣០០​គ្រឿង ដែល​មន្ត្រី​រដ្ឋ​បាន​ខ្ចី​ជិះ​នា​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ប៉ាស៊ីហ្វិក (APEC) កាលពី​ខែវិច្ឆិកា​កន្លងមក​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ BBC​។

 
​មេបញ្ជាការ​ប៉ូលិស​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ បាន​អះអាងថា រថយន្ត​សរុប​ចំនួន​២៨៤​គ្រឿង​កំពុង​បាត់​ខ្លួន ហើយ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ រថយន្ត​ស៊េរី​ទំនើប Maserati ៤០​គ្រឿង​ទើប​ត្រូវបាន​ប្រទះឃើញ​នៅ​ទីកន្លែង​ដាក់​រថយន្ត​មួយ​នៅ​កំពង់ផែ​នា​រដ្ឋធានី Port Mosby​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រថយន្ត Maserati ទាំង​៤០​គ្រឿង​នោះ ត្រូវបាន​នាំចូល​ពី​អ៊ីតាលី​ដើម្បី​យកមក​ដឹក​ប្រតិភូ​មក​ចូលរួម​កិច្ចប្រជុំ​កន្លងមក ដោយ​ក្នុង​មួយគ្រឿង មានតម្លៃ​យ៉ាងតិច ១៣៥០០០​ដុល្លារ​អាមេរិក​។​
 
​បច្ចុប្បន្ន សមត្ថកិច្ច​នៅ​បន្ត​ស្វែងរក​ប្រមាណ​២៧៥​គ្រឿង​បន្ថែមទៀត ដោយ​ភាគច្រើន​ជា​ប្រភេទ​រថយន្ត​ទំនើប​នៃ​ក្រុមហ៊ុន Landcruisers, Fords, Mazdas និង Pajeros ជាដើម​។ ប្រធាន​អង្គភាព​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​លោក Dennis Corcoran  បាន​បញ្ជាក់ថា រថយន្ត​ទាំងនោះ​ត្រូវបាន​រដ្ឋ​ចេញ​លិខិតអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដោយ​បុគ្គល​ក្នុងអំឡុង​កិច្ចប្រជុំ APEC ប៉ុន្តែ​មកដល់​ឥឡូវ អ្នកប្រើប្រាស់​ទាំងនោះ​មិនបាន​គេ​នាំយក​រថយន្ត​ត្រឡប់មកវិញ​ទេ​។ 
 
​ទាក់ទង​នឹង​រថយន្ត​មួយចំនួន​ដែល​រកឃើញ​វិញ ប៉ូលិស​បាន​អះអាងថា ភាគច្រើន​មាន​សភាព​ទ្រុឌទ្រោម ខូចខាត​ខ្លាំង ហើយ​ផ្នែក​ជាច្រើន​នៃ​រថយន្ត​ត្រូវ​រុះរើ​ចេញ​៕
 

Tag:
 ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ
© រក្សាសិទ្ធិដោយ thmeythmey.com