ជាតិ
សង្គមជាតិ
ឆ្នាំ​២០១៨ សមត្ថកិច្ច​បង្ក្រាប​ជនបរទេស​ជំរិត​ទារប្រាក់​តាម​អុីនធឺណិត បាន​ជិត​៥០០​នាក់
05, Mar 2019 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​បង្ក្រាប​ជនបរទេស​ដែល​ជំរិត​ទារប្រាក់​តាម Internet (VOIP) និង​ហ្គេម​អន​ឡាញ​ខុសច្បាប់​១៤​លើក ដែល​ចាប់​មនុ​ស្សបាន​៤៨១​នាក់​។ ក្នុងនោះ មាន​ភាគច្រើន​ជា​ជនជាតិ​ចិន ដែលមាន​រហូត​ទៅដល់​៤០៣​នាក់ និង​ម៉ាឡេស៊ី​៤៨​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​ទិសដៅ​ឆ្នាំ​២០១៩​របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​។​



អត្ថបទទាក់ទង


​បើតាម​របាយការណ៍​ដ​ដែល  ក្រៅពី​ការបង្ក្រាប​ជនបរទេស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ VOIP ក៏​បង្ក្រាបបានរ​កណី​ជួញដូរ​គ្រឿងញៀន​ចំនួន​៣១​លើក​ផងដែរ ជាមួយនឹង​ការចាប់ខ្លួន​មនុស្ស​បាន​៥២​នាក់​។ ក្នុងនោះ​ជនជាតិ​ឡាវ​មាន​១៥​នាក់ វៀតណាម​១៤​នាក់ ថៃ​១០​នាក់ ចិន​៥​នាក់ និង​កូរ៉េ​៣​នាក់​។



​កាល​ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​ជាង​១០០​នាក់ ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ រួមទាំង​កម្លាំង​ពាក់ព័ន្ធ​ផ្សេងទៀត បាន​ចុះទៅ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនជាតិ​ចិន​២៣៥​នាក់ (​ស្រី​៣៦​នាក់​) ដែល​បាន​ប្រព្រឹត្ត​អំពើ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ទីតាំង​៤​ផ្សេងគ្នា ក្នុង​ខេត្តតាកែវ​៕

Tag:
 Internet
  VOIP
  បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com