កីឡាអន្តរជាតិ
អន្តរជាតិ
UCL វគ្គ​១៦​ក្រុម​ជើង​ទី​២៖ តើ​Dortmund និង​Ajax អាច​យកឈ្នះ​គូប្រកួត​ឡើង​វគ្គ​បន្ត​ទេ​?
05, Mar 2019 , 4:47 pm        
រូបភាព
Borussia Dortmund នឹង​បើកទ្វារ​កីឡដ្ឋាន Signal Iduna Park ទទួល​ស្វាគមន៍ Tottenham Hotspur ខណៈ Ajax ត្រូវ​ត្រលប់​ទៅកាន់​ទឹកដី Bernabeu ដើម្បី​តទល់​ជាមួយ​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid សម្រាប់​ជំនួប​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុងក្រោយ នៃ​ពានរង្វាន់ UEFA Champions League នៅ​ថ្ងៃទី​៥ ខែមីនា វេលា​ម៉ោង ៣:០០​នាទី​ទៀបភ្លឺ [​ម៉ោង​នៅ​កម្ពុជា​]​។​



អត្ថបទទាក់ទង


​កាលពី​ជំនួប​ជើង​ទី​១​នៅ​ទឹកដី Wembley ក្រុម Spurs បាន​យកឈ្នះ Dortmund ដោយ​លទ្ធផល ៣-០​។ ជ័យជម្នះ​ជាមួយ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ​៣​គ្រាប់​នេះ​បាន​នាំ​ឲ្យ​ក្រុម​ពី​អង់គ្លេស​ដែល​ដឹកនាំ​ដោយ​លោក Mauricio Pochettino មាន​ភាគរយ​ខ្ពស់ជាង​ក្រុម​ពី​អាល្លឺម៉ង់​ដើម្បី​ឈានទៅ​វគ្គ​បន្ត​។​

​យ៉ាងណាក៏ដោយ អ្វីៗ​ក៏​អាច​កើតឡើង​បាន​គ្រប់ពេល​ក្នុងការ​ប្រកួត​បាល់ទាត់​។ សមាជិក​ក្រុម Dortmund ទាំងមូល​ជាពិសេស​ប្រធាន​ក្រុម Marco Reus នៅតែមាន​ជំនឿ​ចិត្ត​ថា ក្រុម​ខ្លួន​អាច​វាយបក​យកឈ្នះ Spurs ដើម្បី​ឡើងទៅ​កាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ បើ​ទោះ​របូត​៣​គ្រាប់​ក្នុងការ​ប្រកួត​ជើង​ទី​១ ក្រៅ​ដី​ក៏ដោយ​។​

​ដោយមាន​ការជឿជាក់​ពី​ទម្រង់​លេង​របស់​ក្រុម និង​ជា​ម្ចាស់​ទឹកដី​ផង​នោះ ខ្សែបម្រើ​សញ្ជាតិ​អាល្លឺម៉ង់​វ័យ​២៩​ឆ្នាំ​រូបនេះ រៀបរាប់ថា​៖«​យើង​ធ្លាប់​ប្រកួត​ក្នុង​កីឡដ្ឋាន​នេះ​ច្រើនលើក​មកហើយ ហើយ​ទីនេះ​បានធ្វើ​ឲ្យ​យើង​សាង​ប្រវត្តិសាស្ត្រ​ជាច្រើន និង​សម្រេចបាន​នូវ​អ្វីដែល​យើង​គិត​មិនអាច​ទៅរួច​។ យើង​មានការ​ជឿជាក់​លើ​ខ្លួនឯង​បំផុត ហើយ​យើង​នឹង​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​នៅ​យប់​នេះ​»​។​

​ដោយឡែក​ជំនួប​មួយគូ​ទៀត នៅ​ម៉ោង​ដំណាលគ្នា​នេះ គឺ​ក្រុម​ម្ចាស់ផ្ទះ Real Madrid និង Ajax ដែលជា​ភ្ញៀវ​។ ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real នៅតែ​ជា​ក្រុម​លេចធ្លោ​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​នេះ និង​ជា​ក្រុម​ដែលមាន​ប្រៀប​ជាង​គូប្រកួត ក្នុងការ​ឆ្ពោះទៅកាន​វគ្គ​៨​ក្រុម​ចុងក្រោយ​។​

​មានប្រៀប​នោះ ដ្បិត​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​អា​ចរក​ជ័យជម្នះ​នៅក្រៅ​ដី​លើ​ក្រុម​ពី​ហូ​ឡង់ Ajax ក្នុង​លទ្ធផល ៣-២ កាលពី​ជើង​ទី​១​។ ដូច្នេះ​ពួកគេ​មាន​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី​ដល់​ទៅ​៣​គ្រាប់ ដើម្បី​ជា​ទុន​សម្រាប់​ជំនួប​ជើង​ទី​២ នា​កីឡដ្ឋាន Bernabeu យប់​នេះ​៕


Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com