Ozil នាំ​គូ​ដណ្ដឹង​ទៅ​អញ្ជើញ​ការ​លោក​ប្រធាន​ធិបតី​តួ​ក​គី Erdogan
កីឡាអន្តរជាតិ
អន្តរជាតិ
Ozil នាំ​គូ​ដណ្ដឹង​ទៅ​អញ្ជើញ​ការ​លោក​ប្រធាន​ធិបតី​តួ​ក​គី Erdogan
19, Mar 2019 , 5:14 pm        
រូបភាព
Ozil ជាមួយគូដណ្ដឹងនៅពេលទៅអញ្ជើញការលោក Erdogan នៅតួកគី
Ozil ជាមួយគូដណ្ដឹងនៅពេលទៅអញ្ជើញការលោក Erdogan នៅតួកគី
Mesut Ozil ខ្សែបម្រើ​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ដឹក​ដៃគូ​ដណ្ដឹង​របស់ខ្លួន​ទៅ​អញ្ជើញ​ការ ប្រធាន​ធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan ដល់ទី​ក្រុង​អ៊ី​ស្តង់​ប៊ុល​។ វត្តមាន Ozil ជាមួយ​ប្រធាន​ធិបតី​តួ​ក​គី​នេះ​នៅតែ​ទទួលរង​ការរិះគន់​ពី​សំណាក់​អ្នកគាំទ្រ​អាល្លឺម៉ង់​ដដែល​។​


 
​ប្រភពព័ត៌មាន​ពី​តួ​ក​គី​បាន​ផ្សាយ​ថា អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​រូបនេះ​បានធ្វើ​ដំណើរ​ជា​មួយគូ​ដណ្ដឹង​នាង Amin Gulse ដែលជា​ជនជាតិ​ទួ​ក​គី​ដើម្បី​ជួប​លោក Erdogan និង​លំហែកាយ​នៅ​ទីនោះ​។​
 
​ការជួបគ្នា​នោះដែរ​ក៏ត្រូវ​បាន​បង្ហោះ​លើ​គណនី Twitter ផ្លូវការ​របស់​ណ​បក្ស​យុត្តិធម៌​និង​អភិវឌ្ឍន៍ (AKP) របស់លោក Erdogan  ដែល​កំពុង​កាន់អំណាច​សព្វថ្ងៃនេះ​ផងដែរ​។​
 
 
​គូស្នេហ៍​ទាំងពីរ នាង Amin Gulse និង Ozil បាន​ភ្ញា​ប់​ពាក្យ​នឹង​គ្នា​រួចហើយ​តាំងពី​ខែមករា ឆ្នាំ​២០១៩​កន្លងទៅនេះ​។​
 
Ozil វ័យ ៣០​ឆ្នាំ​ដែលមាន​សាច់ឈាម​តួ​ក​គី​ផង ធ្លាប់​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFB) និង​អ្នកគាំទ្រ​ម្តង​រួចមកហើយ​បន្ទាប់ពី​រូបគេ​បាន​ថតរូប​ជាមួយ​ប្រធានាធិបតី​តួ​ក​គី Erdogan នេះ​នា​អំឡុង​ការឃោសនាបោះឆ្នោត​។ ដោយសារ​ការរិះគន់​នេះ រូបគេ​បានសម្រេច​ឈប់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​តាំងពី​ពេល​នោះមក​។​
 
​ដោយឡែក វត្តមាន​របស់ Ozil ទៅកាន់​ទឹកដី​តួ​ក​គី​លើក​នេះ​ដើម្បី​អ​ញ្ជើ​ង​លោក Erdogan ទៅ​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​នោះ​ក៏​នៅតែ​ទទួលរង​ការរិះគន់​ដដែល​ពី​សំណាក់​អ្នកសារព័ត៌មាន​និង​អ្នកគាំទ្រ​អាល្លឺម៉ង់​មួយចំនួន​៕
 

Tag:
 បាល់ទាត់​
  Mesut Ozil
  Recep Tayyip Erdogan
© រក្សាសិទ្ធិដោយ thmeythmey.com