ជាតិ
សេដ្ឋកិច្ច
ក្រុមការងារ​១៣​ក្រុម​របស់​រដ្ឋាភិបាល​សម្រាប់​ពិភាក្សា​ការងារ​ជាមួយ​វិស័យ​ឯកជន
29, Mar 2019 , 2:50 pm        
រូបភាព
ដោយ: រួបរួម
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៥ ខែមីនា បានចេញ​សេចក្តីសម្រេច​ស្តីពី​ការតែងតាំង​សមាសភាព ក្រុមការងារ​តាម​វិស័យ សម្រាប់​ធ្វើជា​ដៃគូ​ពិភាក្សា​ការងារ​ជាមួយ​វិស័យ​ឯកជន​។ ក្រុមការងារ​ជំនាញ​ទាំង​១៣​មាន​សមាសភាព​ថ្នាក់ដឹកនាំ​ពី​ក្រសួង ស្ថាប័ន​ជំនាញ​នានា​របស់​រដ្ឋាភិបាល​។



​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ធ្វើជា​ប្រធាន​ក្រុមការងារ​ចំនួន រីឯ​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​មអម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជា​អនុប្រធាន​នៃ​ក្រុមការងារ​ទាំង​១៣​។​

អត្ថបទទាក់ទង


​ក្រុមការងារ​ទាំងនោះ​រួមមាន​៖

១. ក្រុមការងារ​ផ្នែក​កសិកម្ម ក​សិ​-​ឧស្សាហកម្ម​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​ប្រធាន លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​មអម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម ជា​អនុប្រធាន​។​



២. ក្រុមការងារ​ផ្នែក​ទេសចរណ៍​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​ប្រធាន​, លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​មអម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជា​អនុប្រធាន​។​






៣. ក្រុមការងារ​ផ្នែក​កម្មន្តសាល សហគ្រាស​ធុន​តូច និង​មធ្យម និង​សេវា​៖ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជា​ប្រធាន​, លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​មអម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ ជា​អនុប្រធាន​។​





៤. ក្រុមការងារ​ផ្នែក​នីតិកម្ម ពន្ធដារ និង​អភិបាលកិច្ច​៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​ប្រធាន​, លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​មអម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ជា​អនុប្រធាន​។​





៥. ក្រុមការងារ​ផ្នែក​សេវាកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​៖ លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ជា​ប្រធាន​, លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​មអម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង លោកស្រី ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ជា​អនុប្រធាន​។​





៦. ក្រុមការងារ​ផ្នែក​ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​ប្រធាន​, លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​មអម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជា​អនុប្រធាន​។​





៧. ក្រុមការងារ​ផ្នែក​ផលិតកម្ម​កែច្នៃ​សម្រាប់​នាំចេញ និង​កិច្ច​ការសម្រួល​ពាណិជ្ជកម្ម​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជា​ប្រធាន​, លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​មអម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង លោក ជូ វិ​ជិ​ត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ជា​អនុប្រធាន​។​



 ៨. ក្រុមការងារ​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ​៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ជា​ប្រធាន​, លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​មអម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង លោក ជូ គីម​ឡេង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ជា​អនុប្រធាន​។​





៩. ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជា​ប្រធាន , លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​មអម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង លោក ម៉ម អំណត់ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម ជា​អនុប្រធាន​។​



១០. ក្រុមការងារ​ផ្នែក​ថាមពល និង​ធនធាន​រ៉ែ​៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ជា​ប្រធាន , លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​មអម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង លោក ចាន់ សុ​វុ​ឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម ជា​អនុប្រធាន​។​



១១. ក្រុមការងារ​ផ្នែក​អប់រំ​៖ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ជា​ប្រធាន , លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​មអម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ ជា​អនុប្រធាន ។​





១២. ក្រុមការងារ​ផ្នែក​សុខាភិបាល​៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ជា​ប្រធាន​, លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​មអម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជា​អនុប្រធាន​។​





១៣. ក្រុមការងារ​ផ្នែក​សំណង់ និង​អចលនទ្រព្យ​៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ជា​ប្រធាន , លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​មអម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង លោក ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី ជា​អនុប្រធាន​៕



© រក្សាសិទ្ធិដោយ thmeythmey.com